Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតមន្រ្ដីការទូតក្រុងមូស្គូ៖ អនាគតរុស្ស៊ី ស្ថិតក្នុងភាពមិនច្បាស់លាស់ ក្រោយការឈ្លានពានលើអ៊ុយក្រែន

រដ្ឋធានីមូស្គូ៖ ស្របពេលរុស្ស៊ី កំពុងតែផុងខ្លួន នៅក្នុងសង្គ្រាមលុកលុយ ទៅលើប្រទេសជិតខាងនោះ អតីតមន្រ្ដីការទូតប្រទេសមហាអំណាចយោធាលេខ២របស់ពិភពលោក បានអះអាង ថា អនាគតរបស់រុស្ស៊ី កាន់តែលង់ខ្លួនជ្រៅទៅៗ នៅក្នុងភាពមិនច្បាស់លាស់ ក្រោយការឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៧ ខែតុលា ថា អតីតមន្រ្ដីការទូតរុស្ស៊ី ម្នាក់ ព្រមាន ថា ការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន បានកំណត់ឲ្យប្រទេសមហាអំណាចមួយនេះ ស្ថិតនៅលើផ្លូវ ឆ្ពោះទៅរកភាពចលាចល ដែលអាចធ្វើឲ្យប្រធានាធិបតីបាត់បង់តំណែង បង្កដោយសង្គ្រាមស៊ីវិល ឬទីបំផុត ត្រូវធ្វើឲ្យប្រទេសបែកបាក់។

លោក បូរីស បូនដារ៉ែវ (Boris Bondarev) អតីតមន្រ្ដីការទូតរុស្ស៊ី បម្រើការងារ សម្រាប់បេសកកម្មអចិន្ត្រៃយ៍របស់រុស្ស៊ី ប្រចាំនៅការិយាល័យរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្ស៊ឺណែវ បានប្រកាសលាលែង ពីតំណែងរបស់គាត់ នៅក្នុងខែឧសភា ឆ្នាំ២០២២ ជុំវិញការតវ៉ាប្រឆាំងនឹងការឈ្លានពានរបស់ក្រុងមូស្គូ ទៅលើប្រទេសអ៊ុយក្រែន។

លោក Boris Bondarev បានបញ្ជាក់ ថា សង្គ្រាមបានបង្ហាញ ពីរបៀបគាបសង្កត់ និង ធ្វើឲ្យរុស្ស៊ី ខូចមុខមាត់។ ប្រទេសរុស្ស៊ី ត្រូវបានគ្រប់គ្រង ដោយ«ក្រុមមនុស្សចាំឆ្លើយតែយល់ព្រម» ទើបអនុញ្ញាតឲ្យប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) អាចសម្រេចចិត្តលើកិច្ចការធំៗ នៅក្នុងក្រុមបន្ទរ សម្រាប់ការឃោសនាដោយផ្ទាល់ខ្លួនរបស់គាត់។

អតីតមន្រ្ដីការទូតរុស្ស៊ី រូបនេះ បញ្ជាក់ នៅក្នុងអត្ថបទកិច្ចការបរទេសមួយ ថា «ប្រសិនបើលោក ពូទីន ត្រូវបានបណ្ដេញចេញពីតំណែង អនាគតរបស់រុស្ស៊ី នឹងធ្លាក់ទៅក្នុងស្ថានភាពមិនច្បាស់លាស់ កាន់តែធ្ងន់ធ្ងរឡើង។ រីឯអ្នកស្នងតំណែងរបស់គាត់ អាចប្រាកដណាស់ នឹងព្យាយាមបន្តសង្រ្គាម ជាពិសេស ដោយសារតែទីប្រឹក្សាសំខាន់ៗរបស់ពូទីន ទទួលបានការកោតសរសើរ ពីទីភ្នាក់ងារសន្ដិសុខ។ ប៉ុន្តែគ្មាននរណាម្នាក់ នៅក្នុងប្រទេសរុស្ស៊ី បញ្ជាលើឋានៈរបស់គាត់ទេ។ ដូច្នេះប្រទេសនេះ ទំនងជានឹងចូលដល់ដំណាក់កាល មានភាពចលាចលខាងនយោបាយ ហើយវាថែមទាំងអាចធ្លាក់ចូលទៅក្នុងភាពវឹកវរថែមទៀតផង»៕រក្សាសិទ្ធិដោយ ៖ សារាយSN

×