អាជ្ញាធរថៃកាលពីព្រឹកថ្ងៃពុធ (០៦ មិថុនា) ម្សិលមិញនេះ បានសង្គ្រោះសត្វពង្រួលចំនួន ៤០ ក្បាល មានទម្ងន់សរុប ២០០ គីឡូ ដែលត្រូវបានពួកឈ្មួញរត់ពន្ធ ដោយច្រកពួកវានៅក្នុងបាវ ១០ ដឹកតាមទូកឆ្លងកាត់ទន្លេមេគង្គ ចូលក្នុងស្រុក Wiang Kaen ខេត្ត Chiang Rai ប្រទេសថៃ ដើម្បីយកទៅលក់នៅតាមបណ្តាភោជនីយដ្ឋាន និងហាងឱសថជាច្រើននៅក្នុងតំបន់ ។ សត្វពង្រួលទាំងនោះត្រូវបានគេនិយាយថា មានតម្លៃយ៉ាងតិច ១៥,០០០ បាត (ប្រហែល ១៩,០០០ ដុល្លារ) ។
មេបញ្ជាការកងល្បាតមេគង្គដែលមានមូលដ្ឋាននៅក្នុងខេត្តឈាងរ៉ៃ លោក Wuthichai Phucharoenyot បានឲ្យដឹងថា អ្នកនេសាទដែលមិនស្គាល់អត្តសញ្ញាណ ដែលប៉ុនប៉ងរត់ពន្ធសត្វត្រូវបានអភិរក្សមួយប្រភេទនេះ ពីប្រទេសឡាវ ចូលទៅកាន់ច្រកព្រំដែន Ban Chaem Pong ក្នុងតំបន់ Tambon Lai Ngao ប្រទេសថៃ បានរត់គេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ច ដោយហែលទឹកទៅឆ្ងាយក្នុងស្ថានភាពងងឹត ។
ការរត់ពន្ធសត្វពង្រួលនេះ គឺជាអំពើរំលោភបំពានច្បាប់ការពារ និងអភរិក្សសត្វព្រៃដែលបានចែងក្នុងឆ្នាំ១៩៩២ អាចផ្តទ្ទាទោសជាប់ពន្ធនាគារ ៤ ឆ្នាំ និងផាកពិន័យ ៤០,០០០ បាត ។ ករណីនេះត្រូវបានបញ្ជូនទៅប៉ូលីសស៊ើបអង្កេតបន្ថែមទៀត ដើម្បីកំណត់អត្តសញ្ញាណម្ចាស់ទូក និងចាប់ខ្លួនអ្នកដែលបានពាក់ព័ន្ធដទៃទៀត ៕ ឧត្តម