ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន នឹងប្រើពេល ៥ ថ្ងៃ សម្រាប់ដោះស្រាយបញ្ហាលំបាកជូនប្រជាពលរដ្ឋ នៅភាគពាយ័ព្យប្រទេស

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរនៅលើ facebook ផ្លូវការរបស់សម្ដេច លាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ឱ្យដឹងថា សម្តេចនឹងប្រើពេល ៥ថ្ងៃ ៤យប់ នៅតាមបណ្ដាខេត្តភាគពាយ័ព្យប្រទេស ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងអង្កេតមើលផ្ទាល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ។

សម្ដេចបញ្ជាក់ថា ខេត្តដែលសម្តេចនឹងធ្វើដំណើរទៅនោះ រួមមាន ខេត្តសៀមរាប , បន្ទាយមានជ័យ , បាត់ដំបង និងពោធិ៍សាត់។ សម្រាប់ខេត្តសៀមរាប សម្ដេចនឹងជួបសំណេះសំណាលជាមួយពលរដ្ឋដែលស្ម័គ្រចិត្តរុះរើតូបផ្ទះចេញពីតំបន់រមណីយដ្ឋានអង្គរ។ ចំណែក ខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ សម្តេចតេជោ នឹងអញ្ជើញចែកស្រូវពូជជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

សម្តេចតេជោ ហ៊ុន សែន លើកឡើងទៀតថា បន្ទាប់ពីទទួលប្រធានាធិបតីទីម័រឡេស នៅថ្ងៃ២០ ខែតុលា រួចហើយ ខ្ញុំនឹងធ្វើដំណើរទៅកាន់ខេត្តចំនួន ៤ គឺសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ដោយប្រើពេល ៥ថ្ងៃ ៤យប់ ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ទាំងជីវភាពរស់នៅ និងការលំបាកផ្សេងៗ។ ខ្ញុំត្រៀមខ្លួនហត់នឿយកិច្ចការក្នុងប្រទេសឱ្យហើយ មុននឹងហត់នឿយកិច្ចការអន្តរជាតិ ដែលរួមមានកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំក្រុមប្រទេសអភិវឌ្ឍន៍ G20 និងកិច្ចប្រជុំ APEC ក្នុងខែវិច្ចកា ខាងមុខនេះ នេះជាកិច្ចការងារនាយករដ្ឋមន្ត្រី៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម