ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ដ្រីក្រសួងកសិកម្មថ្មី ÷ គេថា ខ្ញុំមិនមានជំនាញខាងផ្នែកកសិកម្ម ប៉ុន្តែ អ្វីសំខាន់ គឺការខិតខំប្រឹងប្រែងដើម្បីទាំងអស់គ្នា

ភ្នំពេញ ៖ ឆ្លើយតបនឹងការលើកឡើងថា រដ្ឋមន្ដ្រីកសិកម្មថ្មី មិនមានជំនាញកសិកម្មផង តែមកដឹកនាំក្រសួងកសិកម្ម, ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឱកាសប្រកាសចូលកាន់តំណែងជាផ្លូវការ, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា អ្នកដែលថាលោកមិនមានជំនាញខាងផ្នែកកសិកម្មនោះ មិនជាខុសប៉ុន្មាននោះទេ ប៉ុន្តែនេះ ជាគំនិតរាក់កំភែលពេក ព្រោះការលើកឡើងបែបបនេះ គឺជាការមើលវិស័យកសិកម្ម មិនពេញលេញ។

រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា កសិកម្មមិនមែនត្រឹមតែការផលិតទេ គឺផលិ តហើយត្រូវចូលទៅក្នុងខ្សែចង្វាក់ផលិតកម្ម ការលក់ដូរ រហូតមកដល់អ្នកប្រើប្រាស់។ ខ្ញុំតែងតែធ្វើការងារ នៅក្នុងវិស័យផ្សេងៗ ដែលមិនពាក់ព័ន្ធនឹងការសិក្សាផ្ទាល់របស់ខ្ញុំ ហើយទោះបីជាវិស័យនេះថ្មីសម្រាប់ខ្ញុំ ប៉ុន្ដែខ្ញុំគិតថា ខ្ញុំនឹងអាចស្វែងយល់បាន, ហើយអ្វីដែលសំខាន់ទៀតនោះ គឺការខិតខំប្រឹងប្រែង ធ្វើការដើម្បីទាំងអស់គ្នា ដើម្បីប្រជាពលរដ្ឋ ដើម្បីសង្គមជាតិ ដើម្បីថ្នាក់ដឹកនាំ និងដើម្បីប្រយោជន៍ជាតិទាំងមូលធំ។

ឯកឧត្តម ឌិត ទីណា បានប្ដេជ្ញាចិត្ដថា នឹងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា ដោយមិនសំដៅមើលតែបុគ្គលណាមួយ ឬផ្នែកណាមួយនៃកសិកម្មនោះទេ នេះគឺជាការប្ដេជ្ញាចិត្តរបស់ខ្ញុំ។ វិស័យកសិកម្ម គឺត្រូវធ្វើដោយបរិយាប័ន្ន មានន័យថា រួមគ្នាធ្វើ ដោយត្រូវមើលគ្រប់ទាំងអស់នៃវិស័យនេះ ទើបដាក់នូវវិធានការនានាដែលអាចបម្រើផលប្រយោជន៍ជារួមបាន។

ឯកឧត្តម ឌិត ទីណា បញ្ជាក់ថា បើសិនជាមានចំណុចណាមួយ ដែលខ្ញុំមិនអាចសម្រេចបាន ឬក៏ខ្ញុំនៅមានមន្ទិលយ៉ាងណានោះ នៅក្នុងឋានានុក្រមនៃរាជរដ្ឋាភិបាល ខ្ញុំក៏អាចសួរជាយោបល់ទៅឧបនាយករដ្ឋមន្ត្រី ដែលទទួលបន្ទុកការងារផែនរបស់វិស័យកសិកម្ម ឬក៏សួរបន្តទៅទៀត គឺសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទៅសម្ដេចតេជោ ហ៊ុន សែន ដើម្បីបានការណែនាំយ៉ាងច្បាស់លាស់។

សូមបញ្ជាក់ថា មុនមកកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម ឌិត ទីណា បានបំពេញការងារ ជាអនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ពី ឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ , បន្ទាប់មកជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ពី ឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ , និងចុងក្រោយនេះជា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ពីឆ្នាំ២០១៤ ដល់ពេលបច្ចុប្បន្ន។

ឯកឧត្តម ឌិត ទីណា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្ររូបវិទ្យា ពីសាកលវិទ្យាល័យ អូសាយ (Orsay) , ប៉ារីស ស៊ូដ (Paris Sud) នៅឆ្នាំ២០០០ និងបញ្ចប់សញ្ញាប័ត្រវិស្វករ រ៉ែ ពី អេកូ ណាស្សូណល ស៊ូព្រែរ ដេម៉ាញ ដឺប៉ារីស (Ecole Nationale Superieure des mines de Paris) នៅឆ្នាំ២០០២៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម