Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីរដ្ឋាភិបាល៖ វិស័យកសិកម្មបង្កើតការងារ រក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ

spot_img

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា វិស័យកសិកម្ម បានរួមចំណែកប្រមាណ ៦០​ភាគរយ នៅក្នុងការកាត់បន្ថយភាពក្រីក្រឲ្យធ្លាក់ចុះពីអត្រាប្រមាណ ៥០ភាគរយ នៅក្នុងឆ្នាំ ២០០៧ មកត្រឹមប្រមាណ ២០% ក្នុងឆ្នាំ ២០១១ ហើយក្នុងឆ្នាំ ២០២១កន្លង ទៅវិស័កសិកម្មក៏បានរួមចំណែកប្រមាណ ២២,៨% ក្នុងផលិតផលសរុបក្នុងស្រុក និងបានបង្កើតការងារ ជូនប្រជាពល រដ្ឋប្រមាណជាង ៣លាននាក់។ 

ក្នុងពិធីផ្ទេរ តែងតាំងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី ឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្នុងពេលជួបវិត្តិកូវីដ-១៩ កន្លងមក វិស័យកសិកម្មក៏បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការផ្គត់ផ្គង់ស្បៀងអាហារ រក្សាលំនឹងជីវភាពប្រជាជន និងផ្ដល់ការងារដល់ប្រជាពលរដ្ឋចំណាកស្រុក និងកម្មករកន្លែងផ្សេងៗទៀតនៃសេដ្ឋកិច្ចដែលទទួលរងផលប៉ះពាល់ខ្លាំងពីវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលមធ្យម និងរយៈពេលវែង។

ឯកឧត្តម បន្តថា ប្រមុខរាជរដ្ឋាភិបាល បានចាត់ទុកវិស័យកសិកម្ម ជាវិស័យអាទិភាពទាំងនៅលើទិដ្ឋភាពសន្តិសុខស្បៀង ទាំងការរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បង្កើនការងារ និងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ទន្ទឹមនឹងការរីកចម្រើន ឯកឧត្តម ក៏បានមានប្រសាសន៍ថា វិស័យកសិកម្មនៅតែមានការប្រឈមដូចជា កំណើនផលិតភាពកសិកម្ម ទោះបីជាមានការកើនឡើងគួរឲ្យកត់សម្គាល់ច្រើនហើយក៏ដោយ ក៏នៅមានកម្រិតទាបនៅឡើយ បើធៀបទៅនឹងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ាន ដែលបណ្តាលមកពីកត្តាកង្វះការប្រើប្រាស់ពូជសុទ្ធល្អ ខ្វះបច្ចេកវិទ្យាឲ្យបានសមស្រប ភាពមានកម្រិត និងមិនប្រទាក់ក្រឡាគ្រប់ជ្រុងជ្រោយនៃប្រព័ន្ធស្រោចស្រព ទោះបីជារាជរដ្ឋាភិបាលខំជំរុញការវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ក្ដី និងការធ្លាក់ចុះនៃគុណភាពដីកសិកម្ម ស្របពេលដែលកម្ពុជាស្ថិតនៅក្នុងស្ថានភាពមួយដែលពុំអាចមានលទ្ធភាពច្រើនក្នុងការពង្រីកដីកសិកម្មបន្ថែមទៀត និងហានិភ័យនៃការប្រែប្រួលថ្លៃ កង្វះការសម្របសម្រួល និង កម្មវិធីពាក់ព័ន្ធទៅនឹងវិស័យកសិកម្មជាដើម៕

ra
spot_img
×