Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-វៀតណាម មានទំហំពាណិជ្ជកម្មទ្វេភាគី កើនឡើង ២២% ៩ខែ ឆ្នាំ២០២២នេះ

spot_img

ភ្នំពេញ៖ តាមទិន្នន័យរបស់អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២នេះ កម្ពុជា-វៀតណាម មានទំហំពាណិជ្ជកម្មសរុប ៤,៦៣ពាន់លានដុល្លារ កើនឡើង ២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យដ៏ដែលនេះ បានឲ្យដឹងទៀតថា ការនាំចេញរបស់កម្ពុជា ទៅទីផ្សារវៀតណាម ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២២ មានតម្លៃទឹកប្រាក់ ១,៥៥ពាន់លានដុល្លារអាមេរិក បានកើនឡើង ៣,១ភាគរយ ខណៈនៅក្នុងអំឡុងពេលដដែលនេះ កម្ពុជា បាននាំចូលទំនិញមកពីវៀតណាម មានតម្លៃទឹកប្រាក់ ៣,០៧ពាន់លានដុល្លារអាមេរិក បានកើនឡើង ៣៤,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កសិផល គឺជាទំនិញចម្បងគេដែលកម្ពុជានាំចេញទៅវៀតណាម ចំណែកផលិតផលវៀតណាម នាំមកកម្ពុជាវិញភាគរច្រើន មានដូចជា ដែក សម្ភារសំណង់ ប្រេង បន្លែ ផ្លែឈើ ជី និងគ្រឿងយន្តកសិកម្ម ជាដើម។

ទំនិញនាំចូលពីវៀតណាម មានទំហំ ១៣,២% នៃទំនិញនាំចូលសរុប នៅឆមាសទី ១ឆ្នាំនេះ ដែលធ្វើឲ្យវៀតណាម ឈរនៅចំណាត់ថ្នាក់ទី ២ បន្ទាប់ពីចិន ដែលកម្ពុជា នាំចូលទំនិញច្រើនជាងគេ។

គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា គិតត្រឹមចុងឆមាសទី ១ ឆ្នាំ២០២១ ការវិនិយោគរបស់វៀតណាមនៅកម្ពុជា មានទឹកប្រាក់ ២,៥ពាន់លានដុល្លារអាមេរិក ស្មើ ៦,៣ភាគរយនៃការវិនិយោគផ្ទាល់សរុបពីបរទេស៕

spot_img
×