Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិកយល់ថា ប្រធានាធិបតី ស៊ី ជិនពីង នឹងប្រើកម្លាំងយោធាវ៉ៃយកតៃវ៉ាន់ មុនការរំពឹងទុក

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២ បានឲ្យដឹងថារដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) បាននិយាយកាលពីថ្ងៃចន្ទ សប្តាហ៍នេះថា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង កំពុងដឹកនាំប្រទេសឆ្ពោះទៅដំណើរការប្រើកម្លាំងទ័ពលើកោះតៃវ៉ាន់ លឿនជាងការរំពឹងទុក។

ពេលជួបគ្នាជាមួយ លោកស្រី ខុនដូលីហ្សា រ៉ាយ (Condoleezza Rice) អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក នៅឯវេទិកាមួយនៃសាកលវិទ្យាល័យ ស្តេនហ្វដ (Stanford) លោក អាន់តូនី ប្លីនខិន បានគូសបញ្ជាក់ថា យើងបានមើលឃើញមានភាពខុសប្លែកគ្នាខ្លាំងក្នុងប្រទេសចិន នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់ លោក ស៉ី។ លោក ស៉ី ជិនពីង ពេលនេះ បានបង្កើនភាពតានតឹងជុំវិញកោះតៃវ៉ាន់ ហើយថា ប្រទេសចិនបានធ្វើការសម្រេចចិត្តជាមូលដ្ឋានរួចហើយថាប្រើកម្លាំងយោធាទៅលើតៃវ៉ាន់ក្នុងន័យសង្គ្រាមបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ ក្នុងពេលវេលាឆាប់ជាងមុន, ដែលស្ថានភាពបច្ចុប្បន្ននេះ អាមេរិកពិបាកនឹងទទួលយក។

ក្នុងសុន្ទរកថាកាលពីថ្ងៃអាទិត្យកន្លងទៅ លោក ស៉ី ជិនពីង បាននិយាយឡើងវិញនូវប្រធានបទស្រដៀងគ្នាថា «ជំហាននៃប្រវត្តិសាស្ត្រកំពុងដំណើរការឆ្ពោះទៅរកការបង្រួបបង្រួមរបស់ប្រទេសចិន» ហើយថា «យើងរក្សាជម្រើសក្នុងការចាត់វិធានការចាំបាច់ទាំងអស់»។ កន្លងមក មន្រ្តីយោធាជាន់ខ្ពស់អាមេរិក ក៏ធ្លាប់បានលើកឡើងថា ប្រទេសចិនបានពង្រីកកម្លាំងយោធារបស់ខ្លួនមកដល់ចំណុច ដែលអាចមានលទ្ធភាពប្រើកម្លាំងលើតៃវ៉ាន់បានក្នុងពេលឆាប់ៗនេះហើយ, ដូច្នេះ ទោះជាមានឧបសគ្គយ៉ាងណា តៃវ៉ាន់ គឺជាផ្នែកមួយរបស់ចិន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×