Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីក្រុងមូស្គូ ប្រកាសថា តំបន់ចំនួន ៤ ដែលកាត់យកពីអ៊ុយក្រែន មកដាក់ជាផ្នែករបស់រុស្ស៊ី ត្រូវការពារដោយអាវុធនុយក្លេអ៊ែរ

កាន់តែក្ដៅថែមទៀតហើយ គឺវិមានក្រឹមឡាំង បានប្រកាសដាក់លក្ខខណ្ឌថា តំបន់ចំនួន ៤ របស់អ៊ុយក្រែន ដែលទីក្រុងមូស្គូបានប្រកាសកាត់បញ្ចូលក្នុង ឧបសម្ព័ន្ធរបស់ខ្លួនកាលពីប៉ុន្មានសប្តាហ៍កន្លងទៅ គឺស្ថិតក្រោមការការពារនៃអាវុធនុយក្លេអ៊ែរ របស់ប្រទេសរុស្ស៉ី, មានន័យថា ប្រសិនបើអ៊ុយក្រែន ឬសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនក៏ដោយ ចង់វាយដណ្ដើមយកវិញ គឺត្រូវបង្ខំឲ្យរុស្ស៊ីចាំបាច់ប្រើមុយក្លេអ៊ែរហើយ។

បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងសន្តិសីទមួយ នៅពេលក្រុមអ្នកសារព័ត៌មានសួរថា តើទឹកដីរបស់អ៊ុយក្រែន ដែលត្រូវបានកាត់បញ្ចូលជាផ្នែកនៃប្រទេសរុស្ស៉ី ស្ថិតនៅក្រោម ការការពារនៃឆត្រអាវុធនុយក្លេអ៊ែររបស់ទីក្រុងមូស្គូដែរឬទេ? អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានឆ្លើយថា ទឹកដីទាំងនោះគឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បានរបស់សហព័ន្ធរុស្ស៉ី ហើយសុទ្ធតែស្ថិតក្រោមការការពារ។ សន្តិសុខរបស់ទឹកដីទាំងនេះ គឺត្រូវបានការពារក្នុងកម្រិតដូចគ្នាទៅនឹងដែនដីដទៃទៀតរបស់ប្រទេសរុស្ស៉ីយ៉ាងដូច្នោះ។

គួររំលឹកថា កាលពីខែកញ្ញា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា ទីក្រុងមូស្គូត្រៀមខ្លួនជានិច្ច ដើម្បីប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើវាជារឿងចាំបាច់ក្នុងការការពារបូរណភាពទឹកដីរបស់រុស្ស៉ី។ លោក ពូទីន បានអះអាងថា ទឹកដីអ៊ុយក្រែនដែលត្រូវបានកាត់យក នឹងក្លាយជាផ្នែកនៃប្រទេសរុស្ស៉ីជារៀងរហូត។ ទោះជាបែបនេះក្តី កងកម្លាំងរុស្ស៉ីមិនមែនកំពុងគ្រប់គ្រងកាន់កាប់ទាំងស្រុងតែម្តង លើដែនដីនៃតំបន់ទាំង ៤ឡើយ ហើយក៏មិនទាន់បានកំណត់ ព្រំប្រទល់តំបន់ទាំងនោះច្បាស់លាស់ផងដែរ។

តំបន់ចំនួន ៤ ដែលរុស្ស៊ីកាត់យកពីអ៊ុយក្រែននោះ រួមមាន ដូណេត, លូហាន, ខឺសុន និងហ្សាប៉ូរីហ្ស៉ីយ៉ា , ប៉ុន្តែរុស្ស៊ី ត្រូវបានមជ្ឈដ្ឋានអន្តរជាតិថ្កោលទោសថា ជាទង្វើខុសច្បាប់, និងថ្កោលទោសដោយសំឡេងភាគច្រើនលើសលប់ នៃបណ្តាប្រទេសនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×