ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម

ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតអោយគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង អនុរដ្ឋមន្រ្តី វូ មិញ លឿង ចូលជួបពិភាក្សាការងារជាមួយនៅទីស្តីការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា នៅក្នុងជំនួបពិភាក្សាការងារ បានធ្វើការវាយតម្លៃពីស្ថានភាពសន្តិសុខតំបន់ និងពិភពលោកនាពេលបច្ចុប្បន្ន, និងបានពិភាក្សាការងារ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជន កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ពីប្រទេសវៀតណាមមកកម្ពុជា, ការត្រៀមរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានអាស៊ាន-បូក ព្រមទាំងបានធ្វើការវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ ប្រកបដោយលទ្ធផលផ្លែផ្កា៕ រក្សាសិទ្ធិដោយៈ ចេស្តារ

ចូលមើលព័ត៌មានថ្មីៗបន្ថែម