Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ

spot_img

ភ្នំពេញ៖ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាក្រុមហ៊ុនមូលបត្រដែលលោក-អ្នកជឿទុកចិត្ត និងជាក្រុមហ៊ុនមូលបត្រ​ឈានមុខគេក្នុងប្រទេសកម្ពុជា បានប្រកាសនៅថ្ងៃនេះថា អេស៊ីលីដា ស៊ីឃ្យួរឹធី  ភីអិលស៊ី បានអភិវឌ្ឍ និងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញនៅលើគេហទំព័ររបស់ខ្លួន ចាប់ពីថ្ងៃនេះតទៅ បន្ទាប់ទទួលបានការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា ។

ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញនេះ នឹងដាក់នៅលើគេហទំព័ររបស់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ដែលមានអាសយដ្ឋាន www.acledasecurities.com.kh សម្រាប់វិនិយោគិន និងសាធារណៈជន ធ្វើការបើកគណនីជួញដូរដោយខ្លួនឯងតាមរយៈទូរស័ព្ទចល័ត ថេបផ្លេត ឬកុំព្យូទ័ររបស់ខ្លួន ។ ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញនេះ ផ្តល់អត្ថប្រយោជន៍ដល់វិនិយោគិន ​និងសាធារណៈជន ដូចខាងក្រោម៖

  • មិនចាំបាច់មកកាន់ការិយាល័យ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី មិនចាំបាច់ចំណាយពេលវេលាក្នុងការធ្វើដំណើរ​មកកាន់ការិយាល័យ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី។ សន្សំការចំណាយក្នុងការធ្វើដំណើរមកកាន់ការិយាល័យ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី។ អាចធ្វើប្រតិបត្តិការបើកគណនីជួញដូរដោយខ្លួនឯងពីទីកន្លែងណាក៏បាន និងពេលណាក៏បានក្នុងម៉ោង នៃថ្ងៃបើកទីផ្សារមូលបត្រ

បណ្ឌិត ព្រំ វិសុទ្ធ អគ្គនាយកនៃអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បានមានប្រសាសន៍ថា “ នេះគឺជាសមិទ្ធិផលដ៏អស្ចារ្យមួយទៀតរបស់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី​ ដែលខ្លួនបានប្តេជ្ញាចិត្តក្នុងការផ្តល់សេវាកម្មដែលមានលក្ខណៈកាន់តែងាយស្រួលដល់វិនិយោគិន ​និងសាធារណៈជនទូទៅ ។ តាមរយៈប្រព័ន្ធនេះ វិនិយោគិន និងសាធារណៈជន អាចធ្វើការបើកគណនីជួញដូរដោយខ្លួនឯងតាមរយៈទូរស័ព្ទចល័ត ថេបផ្លេត ឬកុំព្យូទ័ររបស់ខ្លួន ពីទីកន្លែងណាក៏បាន និងពេលណាក៏បានក្នុងម៉ោង នៃថ្ងៃបើកទីផ្សារមូលបត្រ ជាពិសេសនឹងទាក់ទាញវិនិយោគិនថ្មីៗបើកគណនីជួញដូរកាន់តែច្រើនបន្ថែមទៀតនៅក្នុងទីផ្សារមូលបត្រកម្ពុជា ដែលនឹងអាចធ្វើឱ្យសកម្មភាពវិនិយោគ និងការជួញដូរមូលបត្រនៅលើទីផ្សារមូលបត្រកាន់តែសកម្មឡើង ព្រមទាំងជំរុញឱ្យវិស័យមូលបត្រកម្ពុជាកាន់តែរីកចម្រើន“ ។

អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី គឺជាក្រុមហ៊ុន​មូលបត្រ ដែលទទួលបានអាជ្ញា​បណ្ណពីនិយ័តករមូលបត្រកម្ពុជា ផ្តល់សេវាឈ្មួញ​​​ជើងសារមូលបត្រ សេវាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល និងសេវាភ្នាក់ងារចែកចាយលក់មូលបត្រ ជូនដល់វិនិយោគិនជារូបវន្តបុគ្គល និងជាក្រុមហ៊ុន ព្រមទាំងសាធារណៈជនទូទៅ ។ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ និងកាន់កាប់ភាគហ៊ុន ១០០ភាគរយ ដោយ ធនាគារ អេស៊ីលីដា​ ភីអិលស៊ី ។ នៅដំណាច់ខែកញ្ញា ឆ្នាំ២០២២ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី កាន់កាប់ចំណែកទីផ្សារធំបំផុតក្នុងទីផ្សារមូលបត្រ ដែលក្នុងនោះមានគណនីជួញដូរចំនួន ៦៩ ភាគរយ បរិមាណជួញដូរចំនួន ៩២ ភាគរយ និងតម្លៃជួញដូរចំនួន ៩៤ ភាគរយ ប្រៀបធៀបជាមួយទីផ្សារមូលបត្រកម្ពុជាទាំងមូល ៕

spot_img
×