ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងទណ្ឌិត សម រង្ស៊ី , សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែមិនលើកលែងឱ្យនោះទេ ថែមទាំងដាក់ចេញចលនាកម្ចាត់ចោលនូវនយោបាយជ្រុលនិយម

ភ្នំពេញ ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ច្បាស់ៗថា រឿងទណ្ឌិត សម រង្ស៊ី សម្តេចមិនត្រឹមតែមិនលើកលែងឱ្យនោះទេ ថែមទាំងដាក់ចេញចលនាកម្ចាត់ចោលនូវនយោបាយជ្រុលនិយមទៀតផង។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ជោគជ័យរបស់ជនក្បត់ជាតិ សម រង្ស៉ី មានតែមួយគត់ គឺមិនបានបង់ឱ្យសម្តេចតេជោ ១អឺរ៉ូ ចំណែកសម្តេច អ្វីដែលចង់បាន គឺនៅក្នុងការបរិយាយរបស់សាលក្រម នៃសាលាដំបូងក្រុងប៉ារីស របស់បារាំង។

សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងបែបនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២វិញ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា នៅក្នុងសាលក្រម បញ្ជាក់គេចង់ឲ្យមានសមាមាត្រ ដែលយើងជានាយករដ្ឋមន្ត្រី គេជាប្រជាពលរដ្ឋធម្មតា។ អញ្ចឹងទេ គេប្រើពាក្យអនុគ្រោះលើកលែង។ អញ្ចឹងជោគជ័យអាក្បត់ជាតិនេះ តែមួយគត់ គឺជោគជ័យមិនបានបង់ឲ្យ ហ៊ុន សែន ១អឺរ៉ូ ប៉ុន្តែអ្វីដែល ហ៊ុន សែន ចង់បានមិនមែន ១អឺរ៉ូ នោះទេ គឺអ្វីដែលមានរៀបរាប់នៅក្នុងអង្គហេតុ ពាក់ព័ន្ធនឹងការស្លាប់របស់ ហុក ឡង់ឌី គ្មានពាក់ព័ន្ធនឹង ហ៊ុន សែន ទេ។​ នេះជាចំណុចបញ្ជាក់យ៉ាងច្បាស់។

ឆ្លើយតបជាមួយអ្នកសារព័ត៌មាន ទាក់ទងទៅនឹងក្រុមប្រឆាំងជ្រុលនិយម សម្ដេចតេជោបានមានប្រសាសន៍ចោទជាសំណួរថា តើអាចក្លាយជាអ្នកដឹកនាំប្រទេសយ៉ាងម៉េចទៅ? បើមិនទាន់កាន់អំណាចផង ខ្លួនហ៊ានចុះកិច្ចព្រមព្រៀងប្រគល់ឱ្យបរទេសនូវដែនដីកម្ពុជានោះ ? សម្តេចតេជោជំរុញឱ្យពលរដ្ឋត្រូវមើលឱ្យឃើញអំពីសារជាតិក្បត់ជាតិ របស់ទណ្ឌិត សម រង្ស៉ី។ សម្តេចតេជោ មានប្រសាសន៍ថា កុំថាឡើយអ្នកឯងមិនកាន់អំណាច សូម្បីតែសម្តេចកាន់អំណាច បើហ៊ានចុះហត្ថលេខាឱ្យទឹកដីទៅប្រទេសណាមួយ សម្តេចក៏នឹងជាប់ទោសធ្ងន់ធ្ងរដូចគ្នា។ ដូច្នេះ សម្តេចតេជោចាត់ទុកថា សាលក្រមកាត់ទោស បុគ្គលសម រង្ស៉ី មួយជីវិត គឺត្រឹមត្រូវបំផុត។ នៅថ្ងៃនេះ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ច្បាស់ៗថា រឿងទណ្ឌិត សម រង្ស៊ី សម្តេចមិនត្រឹមតែមិនលើកលែងឱ្យនោះទេ ថែមទាំងដាក់ចេញចលនាកម្ចាត់ចោលនូវនយោបាយជ្រុលនិយមទៀតផង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុងសាលក្រមរៀបរាប់ថា ទី១៖ ការស្លាប់របស់លោក ហុក ឡង់ឌី មិនពាក់ព័ន្ធនឹងការស្លាប់របស់ សម្តេចតេជោ ហ៊ុន សែន, ទី២៖ សាលក្រមទទួលស្គាល់ថា សម រង្ស៉ី​ បរិហារកេរ្តិ៍ សម្តេចតេជោ ហ៊ុន សែន និងទី៣៖ ភស្តុតាងដែលដាក់ទៅរបស់ សម រង្ស៉ី មិនច្បាស់លាស់ ដែលសាលក្រមបានរៀបរាប់ដូចជាទះកំផ្លៀង សម រង្ស៉ី គ្មានយុទ្ធសាស្ត្រផ្លូវច្បាប់គ្រប់គ្រាន់។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា នៅក្នុងសាលក្រមបារាំងមាន២ចំណុច ដែលគួរឱ្យចាប់អារម្មណ៍ គឺម្ខាងជារឿងសមាមាត្ររវាងអ្នកមានអំណាច និងប្រជាពលរដ្ឋ និងម្ខាងទៀតទាក់ទងនឹងច្បាប់របស់អឺរ៉ុប។

សូមជម្រាបថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ តុលាការប្រទេសបារាំងបានសម្រេចថា សម្តេចតេជោ ហ៊ុន សែន មិនស្ថិតនៅពីក្រោយការស្លាប់របស់ លោក ហុក ឡង់ឌី ដូចការចោទប្រកាន់របស់ សម រង្ស៉ី នោះទេ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម