Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើជាគំនុំ ?! ឬជាការសងសឹកក្នុងមុខជំនួញ?! បុរសខែងរ៉ែងមួយក្រុមបា.ញ់បោះសេរីទៅលើអគារ THE SKY LINE TOWER កណ្ដាលរាជធានីភ្នំពេញ

spot_img

ភ្នំពេញ ៖ បុរសក្អេងក្អាងមួយក្រុម ជិះរថយន្ដពីរគ្រឿង បានសម្ដែងមហិទ្ធិឫទ្ធិរបស់ខ្លួន កណ្ដាលរាជធានីភ្នំពេញ ដោយដកកាំ.ភ្លើងបា.ញ់រះជាង១០គ្រាប់ ទៅលើអគារ THE SKY LINE TOWER បណ្ដាលឲ្យធ្លុះធ្លាយជាច្រើនកន្លែង បង្កឲ្យមានការភ័យរន្ធត់ អ្នកខ្លះរត់ចែកជើងគ្នា ប៉ុន្តែលួចងាកក្រោយអើតមើល ចង់ដឹងថា ហេតុការណ៍អ្វីហ្នឹង?!

ការផ្ទុះ.អាវុធដោយសេរីរបស់ក្រុមខ្មាន់កាំភ្លើងនេះ បានកើតឡើងកាលពីវេលាម៉ោង២៖៤០នាទីយប់ ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ១៣៤ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមសាក្សីដែលនៅក្បែរកន្លែងកើតហេតុបានរៀបរាប់ទាំងមិនទាន់បាត់ភ័យថា មុនពេលកើតហេតុ គេឃើញជនសង្ស័យមួយក្រុមជិះរថយន្តទំនើបពីរគ្រឿង ម៉ាក Ford ពណ៌ស និងម៉ាក ALPHARD ពណ៌ខ្មៅ មិនចាំស្លាកលេខនោះទេ, ដោយពួកគេបើកបរតាមបណ្ដោយផ្លូវ១៣៤ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានឈប់រថយន្ត ហើយបុរសខែងរ៉ែងដែលជិះក្នុងរថយន្ត Ford បានដកកាំភ្លើងបាញ់រះជាង១០គ្រាប់ ទៅលើអគារ THE SKY LINE TOWER បណ្ដាលឲ្យធ្លុះធ្លាយជញ្ជាំងកញ្ចក់ជាច្រើនកន្លែង តែសំណាងល្អមិនបណ្ដាលឱ្យមនុស្សណាម្នាក់ប៉ះពាល់ដល់ជីវិត ឬរងរបួសឡើយ, ចំណែកសន្តិសុខពីរនាក់ដែលយាមកាមនៅទីនោះ ក៏មិនមានរងរបួសដែរ។

ក្រោយធ្វើសកម្មភាពបាញ់រះរួចមក ក្រុមបុរសខែងរ៉ែង បានបាចខិត្តប័ណ្ណជាច្រើនសន្លឹកនៅនឹងកន្លែងកើតហេតុ រួចទើបនាំគ្នាបើករថយន្តចេញទៅកប់បាត់ក្នុងស្បៃរាត្រី។

ប៉ុន្មាននាទីក្រោយមក សមត្ថកិច្ចបានចុះពិនិត្យកន្លែងកើតហេតុ ប្រមូលវត្ថុតាងមួយចំនួនទុកប្រគល់ជូនសមត្ថកិច្ចជំនាញ ដើម្បីធ្វើការសាវជ្រាវស្វែងរកមុខក្រុមជនបា.ញ់បោះសេរីយកមកចាត់ការតាមផ្លូវច្បាប់ ខណ:គេនៅពុំទាន់ដឹងថា ជារឿងអ្វីនៅឡើយទេ?! ជាគំនុំ ?! ឬក៏ជាការសងសឹកក្នុងមុខជំនួញ?!៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×