Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដើម្បីឲ្យ​ការបោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ត្រូវ​មាន​គោលការណ៍​ចំនួន​៥

​កំពង់ចាម​៖ លោក​ប្រធាន​គ​.​ជ​.​ប បានបញ្ជាក់​ថា ដើម្បីឲ្យ​ការបោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ត្រូវ​មាន​គោលការណ៍​ចំនួន​៥​។ លោក​ស៊ិក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៧​ខែមិថុនា នៅ​ខេត្ត​កំពង់ចាម ក្នុង​កម្មវិធី​បញ្ជ្រាប​ការយល់ដឹង​អំពី​ច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​គ​.​ជ​.​ប និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ។​

​ពាក់ព័ន្ធ​នឹង​គោលការណ៍​បោះឆ្នោត និង​សារសំខាន់​ការ​នៃ​ការបោះឆ្នោត លោក​ប្រធាន បាន​ពន្យល់ថា អំណាច​ដឹកនាំ​ប្រទេស​នៅ​កម្ពុជា គឺ​កើតឡើង​ពី​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ យើង​បោះ​ឆ្នោត​ជ្រើសរើស​មេដឹកនាំ​ប្រទេស មិនមែន​បាន​មក​ដោយ​ឯកឯង​ទេ ប្រជាពលរដ្ឋ​ជា​ម្ចាស់​អំណាច​។ ៥​ឆ្នាំ​ម្តង ការចេញ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ជា​សិទ្ធិ​ស្របច្បាប់ របស់​ប្រជាពលរដ្ឋ​ដូចនេះ ប្រជាពលរដ្ឋ​ត្រូវ​ចេះ​ប្រើ​សិទ្ធិ និង​អំណាច​របស់​ខ្លួន​។ ដើម្បីឲ្យ​ការបោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ត្រូវ​មាន​គោលការណ៍​ចំនួន​៥​គឺ​គោលការណ៍​ជា​សកល គោលការណ៍​បោះឆ្នោត​ដោយ​សរី គោលការណ៍​បោះឆ្នោត​ដោយផ្ទាល់ គោលការណ៍​បោះឆ្នោត​ដោយ​ស្នើ​ភាព គោលការណ៍​បោះឆ្នោត​ដោយ​សម្ងាត់​។​

​លោក​ថា គ​.​ជ​.​ប មិនមែន​ជា​ស្ថាប័ន​ន​យោ​បានទេ គឺជា​ស្ថាប័ន​អនុវត្តន៍​ច្បាប់​សុទ្ធសាធ សមាជិក​គ​.​ជ​.​ប ទោះ​ចេញមក​ពី​ប្រភព​ណា​ក៏​ដោយ ត្រូវ​អនុវត្តន៍​សមត្ថ​កិច្ច​របស់ខ្លួន ដោយ​ឯករាជ្យ អព្យាក្រឹត ឥត​ល្អៀង ហើយ​ឈរលើ​គោលការណ៍​គោរព​ច្បាប់ មិន​ទទួល​ការគាបសង្កត់ គំរាមកំហែង បំភិតបំភ័យ ឬ​ការបង្គាប់បញ្ជា​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ពី​បុគ្គល ឬ​ស្ថាប័ន​ណាមួយ​ឡើយ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

  

×