ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រសាសន៍ប្រកបដោយគតិបណ្ឌិតដឹកនាំនយោបាយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត (បេក្ខជននាយករដ្ឋមន្ត្រីកម្ពុជា)

កំណត់ការិយាល័យនិពន្ធ៖
អស់លោកអ្នកអាន និងទស្សនា CEN ជាទីគោរព‌! ក្នុងឱកាសដ៏មហានក្ខឬក្សចម្រើនជន្មាយុគម្រប់៤៥ឆ្នាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត (បេក្ខជន) នាយករដ្ឋមន្ត្រីកម្ពុជា´´ “២០តុលា ១៩៧៧-២០តុលា ២០២២” សូមលើកយកមកជូនអស់លោកអ្នក នូវប្រសាសន៍ប្រកបដោយគតិបណ្ឌិត ដែលអាចចាត់ទុកជារស្មីប្រទីប នៃចក្ខុដឹកនាំនយោបាយជាតិកម្ពុជាយើង ឲ្យស្គាល់តែសុខសន្តិភាព និងអភិវឌ្ឍន៍តរៀងទៅទុកជាប្រយោជន៍ដល់ការកសាង និងការពារជាតិមាតុភូមិកម្ពុជាដ៏បវរនៃនៃយើងរាល់គ្នាដែលរួមមានដូចតទៅ៖
“សម្រាប់ខ្ញុំគឺសម្តេចនាយករដ្ឋមន្ត្រី ឬពុកខ្ញុំនៅតែជាមេដឹកនាំដ៏ល្អ លោកបានដឹកនាំប្រទេសជាតិឲ្យមានសន្តិភាពពេញលេញ ហើយនិងចម្រុងចម្រើន” ។
“ខ្ញុំត្រូវតែខិតខំផ្តោតការយកចិត្តទុកដាក់លើគ្រប់ការងារ ដែលឪពុកឲ្យធ្វើសព្វថ្ងៃឲ្យបានល្អអស់ពីសមត្ថភាព ដោយមានការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើឧត្តមប្រយោជន៍ជាតិកម្ពុជា” ។
“យើងកើតមកអត់យកអ្វីមកតាមខ្លួនទេ ហើយស្លា.ប់ទៅវិញ ក៏មិនអាចយកអ្វីទៅបានដែរ តែអ្វីដែលនៅសល់ គឺការចងចាំរបស់អ្នកនៅរស់តែប៉ុណ្ណោះ” ។
“កងយោធពលខេមរភូមិន្ទត្រូវប្តេជ្ញាការពារ មិនឲ្យបដិវត្តន៍ពណ៌កើតមានលើទឹកដីរបស់យើងទេ ព្រោះវាអាចនាំឲ្យខូចខាតដល់ស្ថេរភាពផ្ទៃក្នុង និងការអភិវឌ្ឍន៍ជាតិ” ។
“បើនិយាយពីជាតិនិយមត្រូវតែធ្វើកំណែទម្រង់កងទ័ព ហើយដាច់ខាតត្រូវពង្រឹងស្មារតីកងទ័ពឲ្យស្មោះត្រង់ចំពោះជាតិប្រជាជន ការពារដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និងការពារសន្តិភាពគ្រប់កាលៈទេសៈទោះបីត្រូវបង់តម្លៃណាក៏ដោយ” ។
“ការយកចិត្តទុកដាក់ដល់អតីតយុទ្ធជន អតីតគ្រូបង្រៀន និងមន្ត្រីចូលនិវត្តន៍ គឺជាកាតព្វកិច្ចផ្នែកសីលធម៌របស់យើង” ។
“ការអប់រំមិនគួរគិតត្រឹមផ្តោតតែទៅលើចំណេះដឹងទូទៅប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតដល់វិន័យ សុជីវធម៌ សីលធម៌ និងគុណធម៌ផង” ។
“បណ្តាំលោកឪពុក បីចំនុចដែលកូនៗត្រូវចងចាំគឺ៖
ទី១ ត្រូវគិតគូរដល់ប្រយោជន៍ប្រជាជនជាធំ ឈរខាងប្រជាជននៅគ្រប់ពេលវេលា
ទី២ ត្រូវគិតគូរដល់ប្រយោជន៍ជាតិជាធំ
ទី៣ ត្រូវហ៊ានធ្វើដោយភាពច្បាស់លាស់ ដោយហ៊ានទទួលខុសត្រូវលើការសម្រេច និងសកម្មភាពរបស់ខ្លួន” ។
“មន្ត្រីគ្រប់រូបត្រូវកំណត់យកការទទួលខុសត្រូវ កាតព្វកិច្ចជាគោល ហើយត្រូវប្រើប្រាស់សិទ្ធិដើម្បីបំពេញភារកិច្ច កាតព្វកិច្ចជូនជាតិ និងប្រជាជនឲ្យបានល្អ និងប្រកបដោយការទទួលខុសត្រូវ” ៕

ចូលមើលព័ត៌មានថ្មីៗបន្ថែម