ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មជ្ឈមណ្ឌលព័ត៌មាន CEN សូមសម្ដែងមនោសញ្ចេតនា អបអរសាទរ ក្នុងថ្ងៃឫក្សរាសី ប្រារព្ធខួបកំណើត ឯកឧត្តមបណ្ឌិត ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

យើងខ្ញុំទាំងអស់គ្នាជាគណៈគ្រប់គ្រង ការីនិពន្ធ អ្នកយកព័ត៌មាន បុគ្គលិកគ្រប់ផ្នែក សហការីរាជធានី-ខេត្ត នៃមជ្ឈមណ្ឌលព័ត៌មាន CEN សូមសម្ដែងនូវអំណរសាទរមនោសញ្ចេតនាគោរពស្រឡាញ់ជ្រាលជ្រៅបំផុត និងសូមជូនសព្ទសាធុការពរ បវរសួស្ដី សិរីមង្គល វិបុលសុខគ្រប់ប្រការ មហាប្រសើរ ចំពោះឯកឧត្តមបណ្ឌិត ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក្នុងថ្ងៃឫក្សរាសី ប្រារព្ធខួបកំណើត និងចម្រើនជន្មាយុ ” ២០ តលា ១៩៧៧ – ២០ តុលា ២០២២ ” ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នានៃមជ្ឈមណ្ឌលព័ត៌មាន CEN សូមបួងសួងប្រសិទ្ធពរជ័យ ជូនចំពោះ ឯកឧត្តមបណ្ឌិត លោកជំទាវបណ្ឌិត កុលបុត្រ កុលធីតា និងក្រុមគ្រួសារ មានជន្មាអាយុយឺនយូរ សុខសប្បាយរុងរឿង សុខភាពល្អ កម្លាំងពលំមាំមួន និងប្រាជ្ញាឈ្លាសវៃដរាបរៀងទៅ ដើម្បីចូលរួមចំណែកជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដឹកនាំ អភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត និងមានកិត្តិស័ព្ទល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

គោរពជូនពរ ពី

នាងខ្ញុំឧកញ៉ា ជីប យុទ្ធារី អគ្គនាយិកា ព្រមទាំងគណៈគ្រប់គ្រង ការីនិពន្ធ អ្នកយកព័ត៌មាន បុគ្គលិកគ្រប់ផ្នែក និងសហការីរាជធានី-ខេត្ត នៃមជ្ឈមណ្ឌលព័ត៌មាន CEN ,

ចូលមើលព័ត៌មានថ្មីៗបន្ថែម