នេះជាខណៈពេលដែលបុរសម្នាក់នៅមានជីវិតដោយសារកុំបានមូកសុវត្ថិភាពដ៏អស្ចារ្យ ដែលមនុស្សគ្រប់គ្នាឃើញហើយលាន់មាត់ថា «សមតែស្លាប់» តែម្តង បន្ទាប់ពីបុរសឡប់ៗនេះត្រូវដួលចូលក្រោមកង់រថយន្តទាំងកម្រោល ខណៈព្យាយាមជិះម៉ូតូវ៉ារថយន្តកុងតឺន័រ១គ្រឿង ស្ថិតក្នុងស្ថានភាពផ្លូវដ៏ចង្អៀតដែលពុំគួរហ៊ានប្រថុយគ្រោះថ្នាក់បែបនេះសោះឡើយ ។
តាមរយៈវីដេអូឃ្លីបបានបង្ហាញឲ្យឃើញរថយន្តកុងតឺន័រ១គ្រឿង បានកំពុងបើកបរស្របតាមទិសដៅរបស់វាសសៀរនឹងខឿនចិញ្ចើមផ្លូវ ប៉ុន្តែ នៅពេលនោះ ស្រាប់តែអ្នកជិះម៉ូតូដ៏ព្រហើនម្នាក់ ដែលបើកបរពីខាងក្រោយ បានប្រឹងព្យាយាមវ៉ាស្តាំជាមួយស្ថានភាពប្រឡោះផ្លូវដ៏តូចចង្អៀតបំផុត ក៏បានទង្គិចនឹងខឿនចិញ្ចើមថ្នល់ បណ្តាលឲ្យដួលធ្លាក់ចូលក្រោមកង់ឡានរថយន្តតែម្តង ។
ប៉ុន្តែ បុរសនេះពិតសំណាងណាស់ ដែលនៅមានជីវិត និងសូម្បីពុំមានគ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីធំដុំនោះទេ ដោយសារតែបាន «មូកសុវត្ថិភាព» របស់គាត់ការពារដ៏អស្ចារ្យ ដែលយើងគ្រប់គ្នាពុំនឹកស្មានដល់ ។
យើងសង្ឃឹមថា បងប្អូនគ្រប់គ្នាដែលជាអ្នកជិះកង់ម៉ូតូ បានទស្សនាវីដេអូនេះហើយ គួរប្រុងប្រយ័ត្ន និងចៀសឆ្ងាយពីគំរូមិនល្អរបស់បុរសនេះ ៕ ឧត្តម