Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ពន្យល់​ពលរដ្ឋ​ពី​របៀប​គូ​សន្លឹកឆ្នោត ដែល​ត្រឹមត្រូវ​

ភ្នំពេញ ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន របៀប​គូស​សន្លឹកឆ្នោត​ដែល​ត្រឹមត្រូវ​សម្រាប់​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨​។ គ​.​ជ​.​ប បាន​បោះពុម្ព​សៀវភៅ​សម្រាប់​អ្នកបោះឆ្នោត ដែល​នៅក្នុង​សៀវភៅ​នេះ ចំណុច​សំខាន់ គឺ​ផ្តោត​ទៅលើ​ការ​គូស​សន្លឹកឆ្នោត ដែល​ត្រឹមត្រូវ ដែល​អ្នកបោះឆ្នោត​ត្រូវ​គូសសញ្ញា​គាំទ្រ​មួយ​នៅក្នុង​ប្រអប់​បួន​ជ្រុង​ទ្រវែង នៃ​គណបក្ស​នយោបាយ​តែមួយគត់ ដែល​អ្នក​ពេញចិត្ត ដោយ​ប្រើ​ប៊ិក​ដែល​មាន​នៅក្នុង​បន្ទប់សម្ងាត់​ស្រាប់ ឬក៏​អាច​ប្រើ​ប៊ិក​ផ្ទាល់ខ្លួន លើកលែង​តែ​ខ្មៅ​ដៃ​។​

​ក្នុង​ការបោះពុម្ពផ្សាយ​មាន​កំហុស​បច្ចេកទេស​ត្រង់​ទំព័រ​ទី​១៥ នៃ​សៀវភៅ​នេះ​ហេតុ អគ្គលេខាធិការដ្ឋាន គ​.​ជ​.​ប សូម​ធ្វើ​ការកែតម្រូវ​នៅ​ក្នុង​ទំព័រ​ដដែល​នេះ​។​

​គ​.​ជ​.​ប បានបញ្ជាក់​ថា ដើម្បី​បោះឆ្នោត​បាន​ប្រជា​ពល​ដ្ឋ​ខ្មែរ​ត្រូវ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៧ និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការបោះឆ្នោត ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការបោះឆ្នោត​ឆ្នាំ​២០១៧ ដែល​បាន​បញ្ជាក់​ពី​គយ​.​សប​ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×