Saturday, March 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប និងដកពិសោធន៍យុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការត្រួតពិនិត្យហត្ថពលកម្មបរទេស

ភ្នំពេញ: សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅ ថ្ងៃ២១ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យហត្ថពលកម្មបរទេស នៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការទទួលបន្ទុកអន្តោប្រវេសន៍ លោកជំទាវរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាយឧត្តមសេនីយ៍ អគ្គនាយក និងអគ្គនាយករងអន្តោប្រវេសន៍ អគ្គលេខាធិការ អគ្គនាយករដ្ឋបាល អគ្គស្នងការរងនគរបាលជាតិ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថាកិច្ចប្រជុំនៅថ្ងៃនេះគឺដើម្បីស្ដាប់របាយការណ៍របស់ឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍ ពាក់ព័ន្ធនឹងការធ្វើអធិការកិច្ចជនបរទេស ដែលកំពុងស្នាក់នៅ និងធ្វើការនៅកម្ពុជា។

សម្ដេច បានមានប្រសាសន៍ថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះ ក្រសួងមហាផ្ទៃនឹងចេញសេចក្ដីប្រកាសព័ត៌មានមួយជូនសាធារណៈឱ្យបានជ្រាប។

យោងតាមរបាយការណ៍ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាប់ពីខែមករា ដល់ខែតុលានេះ អគ្គនាយកដ្ឋាន បានសហការជាមួយអគ្គនាយកដ្ឋានការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះត្រួតពិនិត្យគោលដៅ៣.០៨០គោលដៅ ត្រួតពិនិត្យពលករបទេស៣០.៨៣៤នាក់ ផាកពិន័យជនបរទេសគ្មានបណ្ណការងារ២.៤១៦នាក់ គិតជាទឹកប្រាក់ប្រមាណ១.២០៨លានរៀល ៕ រក្សាសិទ្ធិដោយ:មួង សុវណ្ណារិទ្ធ

×