Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! លោក​ប្រធានាធិបតី ពូ​ទីន ទៅ​ពិនិត្យមើល​កន្លែង​ហ្វា​ត់​ហ្វឺ​ន សម្រាប់​ទាហានបម្រុង និង​បង្ហាញ​សាក​បាញ់កាំភ្លើង​វែង​ដោយ​ផ្ទាល់

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅកាន់កន្លែងហ្វឹកហ្វឺនភាគខាងលិចនៃប្រទេស ដើម្បីលើកទឹកចិត្តដល់ទាហានបម្រុង ដែលកំពុងចូលរួមក្នុងការហ្វឹកហ្វឺនយោធានៅទីនោះ។

យោងតាមទូរទស្សន៍ RT ប្រធានាធិបតីពូទីន និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Sergey Shoigu បានទៅទស្សនាកន្លែងហ្វឹកហ្វឺនយោធាក្នុងតំបន់ Ryazan កាលពីថ្ងៃទី២០ ខែតុលា ដើម្បីសង្កេតមើលការរៀបចំកងកម្លាំងបម្រុង។

ក្នុងអំឡុងពេលនៃដំណើរចុះទៅត្រួតពិនិត្យមើលនេះ ចៅហ្វាយវិមានក្រឹមឡាំង ត្រូវបានបង្ហាញជូនពីឧបករណ៍ស្តង់ដារដែលផ្តល់ឱ្យទាហាន ដែលរួមមាន៖ ឯកសណ្ឋានយោធា មួកសុវត្ថិភាព និងអាវការពារគ្រាប់កាំភ្លើង។

លោកពូទីនបាននិយាយនៅពេលដែលមន្រ្តីយោធាជាច្រើនបង្ហាញគាត់ នូវស្បែកជើងកវែងរបស់ទាហាន និងប្រាប់អំពីកង្វះខាតឧបករណ៍ចំពេលមានបទបញ្ជាចល័តផ្នែកដែលកំពុងបន្ត យ៉ាងដូច្នេះថា៖ «នេះគឺជាបញ្ហាចម្បងពិតប្រាកដ»។

ប្រធានាធិបតី ពូទីន និងរដ្ឋមន្ត្រី Shoigu បានជួបជាមួយទាហាន និងបានទៅទស្សនាកន្លែងបាញ់នៅតំបន់ហ្វឹកហាត់។ ក្នុងអំឡុងពេលនោះ លោក ពូទីន ក៏បានប្រើកាំភ្លើង SVD ដើម្បីសាកល្បងបាញ់ និងពិនិត្យមើលភាពត្រឹមត្រូវនៃអាវុធហ្វឹកហាត់ផងដែរ។

កាលពីថ្ងៃទី២១ ខែកញ្ញា ប្រទេសរុស្ស៊ីបានប្រកាសពីការចល័តផ្នែកខ្លះនៅក្នុងប្រទេស ដើម្បីបង្កើនសកម្មភាពយោធាដែលកំពុងបន្តនៅក្នុងប្រទេសជិតខាងអ៊ុយក្រែន ដែលចាប់ផ្តើមតាំងពីចុងខែកុម្ភៈ។ ជាពិសេស ទីក្រុងមូស្គូ បានស្វែងរកការជ្រើសរើសទាហានចំនួន 300,000 នាក់ ដោយផ្តល់អាទិភាពដល់អ្នកដែលមានការហ្វឹកហ្វឺនយោធា និងបទពិសោធន៍ប្រយុទ្ធពីមុន។

រហូត​មក​ដល់​ពេល​នេះ មនុស្ស​ជាង 220.000 នាក់ ​បាន​ចុះ​បញ្ជី​ក្នុង​ជួរ​កងទ័ព។ នៅថ្ងៃទី១៥ ខែតុលា ប្រធានាធិបតីពូទីន ក៏បានប្រកាសថា បញ្ជាការចល័តមួយផ្នែកត្រូវបានរួចរាល់ហើយៗ នឹងត្រូវបញ្ចប់ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×