Sunday, October 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈ្មួញឈើដ៏មានឥទ្ធិពលប្រចាំខេត្តមណ្ឌលគិរី ឈ្មោះចែ រឿន ដឹកឈីតាមរថយន្តស្ទើរាល់ថ្ងៃ គ្មានសមត្ថកិច្ចណាហានបង្រ្កាប

មណ្ឌលគិរី : ស្រ្តីម្នាក់ឈ្មោះចែរឿនជាឈ្មួញប្រចាំស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ហើយឈ្មួញឈើដ៏មានឥទ្ធិពលម្នាក់នេះ មានរថយន្តដឹកឈើជាច្រើនគ្រឿង សម្រាប់ធ្វើសកម្មភាពដឹកឈើស្ទើររាល់ថ្ងៃ ចេញពីតំបន់អភិរក្ស និងដែនជម្រកសត្វដោយគ្មានអ្នកណាហ៊ានប៉ះពាល់ឡើយ ។ ព្រោះចែរឿនមានខ្នងបង្អែកធំនៅពីខាងក្រោយ។ ហើយការដឹកជញ្ជូនចេញពីព្រៃរបស់មេឈ្មួញឈើឈ្មោះចែរឿននេះ បើអាជ្ញាធរពាក់ព័ន្ធឬសមត្ថកិច្ចណាម្នាក់ចាប់នោះច្បាស់ជាស៊យធំហើយ ពោលមិនបានយូរ តែងតែឃើញមានអ្នកតេអន្តរាគមន៍មួយសន្ទុះក្រោយមកក៏រថយន្តដឹកឈើនោះបានបើកចេញទៅវិញបាត់ស្រមោលតែម្តង។

តាមសេចក្តីរាយការណ៍ថា កាលពីអំឡុងខែសីហា សមត្ថកិច្ចដែនជម្រកសត្វស្រែពកឆ្មក់ ចាប់បានរថយន្តដឹកឈើប្រណិតរបស់ចែរឿន២គ្រឿង ជាបន្តបន្ទាប់យកមករក្សាទុក មិនទាន់ត្រជាក់ម៉ាស៊ីនផង ក៏ត្រូវបានគេដោះលែងទៅវិញ ។ ទោះបីជាយ៉ាងណាគេឃើញថា កាលពីពេលថ្មីៗនេះនៅម៉ោងប្រមាណ១១យប់ថ្ងៃទី១៨ តុលា ឆ្នាំ ២០២២ កម្លាំងរបស់សហគមន៍ព្រៃឈើចាប់បានរថយន្តដឹកឈើសុក្រម១គ្រឿង ដែលគេស្គាល់ថា ជារបស់ចែរឿនទៀត ឡាន និងឈើទាំងនោះ ដែលខាងកម្លាំងសហគមន៍បានវាស់វែង មានប្រមាណជិត៤ម៉ែត្រគូប ត្រូវបានយកទៅរក្សាទុកនៅទីស្នាក់ការដែនជម្រកសត្វព្រៃ ស្រែពក នោះស្រាប់តែនៅថ្ងៃបន្ទាប់គឺថ្ងៃទី១៩ តុលា ឆ្នាំ២០២២នេះ។ រថយន្តដឹកឈើចែរឿន ដែលទើបចាប់បានកាលពីថ្ងៃ១៨តុលា ហើយការចាប់នេះបានធ្វើឲ្យចែរឿនច្រឡោត ខឹងចម្បាយ៉ាងខ្លាំង និងបាន ទូរស័ព្ទអន្តរាគមន៍ពីអ្នកមានអំណាច និងឥទ្ធិពលសូមឲ្យមានការដកហូត តំណែងមេស្នាក់ការ ដែលថ្លើមធំហ៊ានរំខានដល់មុខរបរបស់ពួកគេ ។

មន្ត្រីស្នាក់ការមួយរូបដែលសូមមិនបញ្ចេញឈ្មោះ បានប្រាប់ថាវត្ថុតាងទាំងដែលចាប់នេះ មិនអាចដោះលែងបានទេ ព្រោះអំឡុងការចាប់ មានការចូលរួមពីរសាក្សីច្រើន ទាំងក្នុងសហគន៍ និងអង្គការក្រៅរដ្ឋាភិបាល ។

បើទោះយ៉ាងណាពេលនេះប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលរង់ចាំមើលថាតើលោកថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងមានវិធានការផ្លូវច្បាប់បែបណាទៅលើឈ្មួញ ដ៏មានឥទ្ធិពលឈ្មោះចែរឿន ដែលប្រចាំខេត្តមណ្ឌលគិរីម្នាក់នេះ យ៉ាងណាដែរ៕ រក្សាសិទ្ធិដោយ:មួង សុវណ្ណារិទ្ធ

×