ភ្នំពេញ៖ កិច្ចចរចារវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអេមីរ៉ាតអារ៉ាប់រួម លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ ទទួលបានជោគជ័យ។ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម បានបើកការចចារជាផ្លូវការនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនេះ ប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីករាយ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដើម្បីអមដំណើរឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីប្រកាសបើកការចចារជាផ្លូវការនៃកិច្ចព្រមព្រៀងនេះហ ដែលប្រព្រឹត្តទៅនៅរដ្ឋធានីអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី រដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងសេដ្ឋកិច្ច អេមីរ៉ាតអារ៉ាប់រួម បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីប្រកាសបើកការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement” ឬ Cambodia-UAE CEPA។ កិច្ចព្រមព្រៀងនេះ ត្រូវបានភាគីទាំងពីរ សម្រេចហៅកាត់ថា Cambodia-UAE CEPA) សភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹងជួយជំរុញកិច្ចសហ ប្រតិបត្តិការ គ្រប់វិស័យ ជាពិសេសពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឲ្យកាន់តែរីកចម្រើនបន្ថែមទៀត រវាងប្រទេសទាំងពីរ៕





