Thursday, July 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ចិន កាដូ​ឥស្សរ​យស​មិត្តភាព​ជូន​ដល់​ប្រធានាធិបតី​រុស្ស៊ី ពូ​ទីន​

​នៅ​ថ្ងៃ​ទី ៨ ខែមិថុនា ប្រធាន​រដ្ឋ​ចិន ស៊ី ជិន​ពៀន បាន​បំពាក់​ជូន​ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន គ្រឿងឥស្សរយស​មិត្តភាព ។​

​ប្រធានាធិបតី​រុស្ស៊ី និង​ប្រធាន​រដ្ឋ​ចិន ស៊ី ជិន​ពៀន​

​ក្នុង​កិច្ចសន្ទនា​នា​ក្រុង​ប៉េកាំង មេដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព ជំរុញ​និង​លើកដម្កើង​ទំនាក់ទំនង​ទ្វេភាគី​ឈាន​ដល់​កម្រិត​ថ្មី​មួយទៀត ។​

​ប្រធាន​រដ្ឋ​ចិន​ស៊ី​ជិន​ពៀន បាន​អះអាង​ពី​ទំនាក់ទំនង​ដៃគូ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ក្រុង​ប៉េកាំង និង​មូ​ស្គូ ដោយ​ចាត់ទុកថា វា​បាន​ទុំ​ជោរ ស្ថិរភាព និង​ចីរភាព​” ។​

​ចំណែក​លោក​ពូ​ទីន វិញ ក៏​បាន​អះអាង​ថា រុស្ស៊ី ត្រៀមខ្លួន​ជាស្រេច​ដើម្បី​សហប្រតិបត្តិការ​ជាមួយ​ចិន ក្នុង​ការបង្កើតឡើង​គ្រឹះ​សន្តិភាព​មួយ​នៅ​ឧបទ្វីប​កូរ៉េ ។ លោក​សង្កត់ធ្ងន់​ថា រុស្ស៊ី និង​ចិន​សុទ្ធសឹង​ចាប់អារម្មណ៍​ដល់​ដំណើរការ​បង្កើត​សន្តិភាព និង​ស្ថិរភាព លើ​ឧបទ្វីប​កូរ៉េ ។​

​ដំណើរ​ទស្សនកិច្ច​ចិន​ផ្លូវការ​មកកាន់​ប្រទេស​ចិន​លើក​នេះ ប្រធានាធិបតី​ពូ​ទីន ក៏​នឹង​ចូលរួម​សន្និសីទ​កំពូល អង្គការ​សហប្រតិបត្តិ​ការ​សៀង​ហៃ (SCO) ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ទីក្រុង​សមុទ្រ (Qingdao) ភាគ​បូព៌ា​ប្រទេស​ចិន ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ៩-១០ ខែមិថុនា ៕ សូ​យ​ន

×