ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់សប្បុរសជន ខណៈបញ្ជាឱ្យស្រង់ស្ថិតិជួយអ្នករងគ្រោះរយ:ពេល ៣ខែ

ពោធិ៍សាត់ ៖ ក្នុងពិធីចែករំលែកស្រូវពូជ និងស្បៀងអាហារជូនកសិករជាង ៥ពាន់គ្រួសារ នៅខេត្តពោធិ៍សាត់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកការចូលរួមចំណែកដោយស្ម័គ្រចិត្តពីសប្បុរសជន គឺជាវប្បធម៌នៃការចែករំលែកដ៏ល្អប្រពៃសម្រាប់អ្នកដែលមានលទ្ធភាព តាមរយៈរាជរដ្ឋាភិបាល ជូនដល់អ្នកដែលមានជីវភាពខ្វះខាត និងកំពុងទទួលរងនូវផលវិបាក។

ពិធីចែកពូជស្រូវ-ស្បៀងអាហារ ដែលធ្វើឡើង នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ទង្វើសប្បុរសរបស់អ្នកទាំងអស់គ្នានេះ មិនត្រឹមតែស្ដែងឲ្យឃើញនូវមហាសាមគ្គី ដើម្បីជួយគ្នាក្នុងគ្រាអាសន្នប៉ុណ្ណោះទេ, ត្រង់នេះ ខ្ញុំសូមអរគុណដល់សប្បុរសជននានាទាំងអស់ ដែលបានបន្ដឧបត្ថម្ភអង្ករ ឬថវិកា ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ដែលរងនូវផលប៉ះពាល់ដោយគ្រោះទឹកជំនន់, ស្របពេលនេះ ខ្ញុំក៏សូមច្រានចោលការចោទប្រកាន់របស់ក្រុមប្រឆាំងថា នេះជារបៀបដែលរាជរដ្ឋាភិបាល កៀរគររៃអង្គាសលុយពីអ្នកមាន។

ខ្ញុំក៏មើលឃើញចំណុចល្អមួយទៀត គឺក្រៅពីការឧបត្ថម្ភតាមរយៈរាជរដ្ឋាភិបាលហើយនោះ នៅតំបន់មួយចំនួន មានព្រះសង្ឃ និងអ្នកមានលទ្ធភាពមួយចំនួន បានផ្ដល់ផ្ទាល់ទៅកាន់ប្រជាពលរដ្ឋដែលរងគ្រោះ, ត្រង់នេះ ខ្ញុំនៅតែបន្ដថ្លែងអំណរគុណដល់តេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងជនរួមជាតិ ដែលជួយដល់ប្រជាពលរដ្ឋក្នុងគ្រាលំបាក។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា បើទោះបីយើងឧបត្ថម្ភដល់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈយ៉ាងនេះក្ដី ប៉ុន្ដែរាជរដ្ឋាភិបាលកម្ពុជា មិនទាន់ដល់ថ្នាក់ក្ស័យធន់នោះទេ ហើយការចូលរួមចំណែករបស់សប្បុរសជននេះ ក៏ជាការបង្កលក្ខណៈឲ្យរាជរដ្ឋាភិបាល មានឱកាសច្រើនដើម្បីចាត់ចែងជួយប្រជាពលរដ្ឋក្នុងករណីជាច្រើនទៀត។

ខ្ញុំសូមជំរុញ ឱ្យគ្រប់អាជ្ញាធរ ស្ថាប័នពាក់ព័ន្ធទាំងអស់ យកចិត្ដទុកដាក់ តាមរយៈយុទ្ធនាការក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន, ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន, កាកបាទក្រហមកម្ពុជា និងសប្បុរសជន ជួយដល់បញ្ហាស្បៀង នៅទីកន្លែងដែលមានការខូចខាតធ្ងន់ និងអ្នកទីទ័លផងដែរ, ហើយត្រូវសិក្សាស្ថិតិប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ឱ្យខ្បាស់លាស់ រួចផ្តល់ការឧបត្ថម្ភរយៈពេល ៣ខែ ដែលអាចចំណាយជាង ២លានដុល្លារ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម