Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងពិសេសទ័ពអាកាសសហរដ្ឋអាមេរិក ដាក់ពង្រាយនៅប្រទេស រ៉ូម៉ានី រង់ចាំជួយអង្គការណាតូ ខណៈរុស្ស៊ីបង្កើនភាពតឹងរ៉ឹងយកនុយក្លេអ៊ែរ ជាអាជ្ញាសឹក

អាមេរិក ៖ អង្គភាពកងកម្លាំងពិសេសរបស់ អាមេរិក កំពុងធ្វើសមយុទ្ធយោធានៅក្នុងប្រទេសរ៉ូម៉ានី ជាទីតាំងនៅជិតព្រំដែនប្រទេសសមាជិកអង្គការណាតូ ជាមួយអ៊ុយក្រែន, ហើយថា កងពលធំទ័ពអាកាសទី១០១ របស់សហរដ្ឋអាមេរិកនេះ នឹងមិនស្ទាក់ស្ទើរក្នុងការចូលរួមធ្វើសង្គ្រាមទៅក្នុងប្រទេសអ៊ុយក្រែនឡើយ ប្រសិនបើជម្លោះកើនឡើងខ្លាំងរវាងរុស្ស៊ី និងអង្គការណាតូ។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា មេបញ្ជាការនៃអង្គភាពពិសេសរបស់អាមេរិកនេះ បានប្រាប់សារព័ត៌មាន CBS News ថា ពួកគេនឹងត្រៀមខ្លួនជាស្រេចដើម្បីចូលរួមធ្វើសង្គ្រាមទៅក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើការប្រយុទ្ធកាន់តែ តានតឹង , ហើយថា ការដាក់ពង្រាយកម្លាំងរបស់ពួកគេទៅកាន់អឺរ៉ុបនេះ គឺជាលើកទីមួយហើយ ចាប់តាំងពីសង្គ្រាមលោកលើកទី២ គឺសំដៅលើ «ការការពារទឹកដីរបស់សមាជិកអង្គការណាតូ»។

ទាក់ទងនឹងបញ្ហាសង្គ្រាមអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានចេញក្រឹត្យមួយ ដាក់តំបន់ចំនួន៤ ដែលរឹបអូសបានពីប្រទេសអ៊ុយក្រែន ឲ្យស្ថិតក្រោមច្បាប់អាជ្ញាសឹក ហើយក៏ជាមធ្យោបាយរឹតបន្ដឹងដល់សកម្មភាពរបស់ប្រជាជន និង បង្កើនសន្ដិសុខ នៅលើដែនដីទាំងនោះ, ដោយកំណត់ថា តំបន់ទាំងបួននេះប្រសិនបើមានភាគីណាចង់ដណ្ដើម គឺជាគន្លឹះនៃការប្រើនុយក្លេអ៊ែរ ត្រង់នេះក៏ជាការលើកទឹកចិត្ត និងជួយបន្ថែមកម្លាំងចិត្តដល់ប្រជាជនប្រើប្រាស់ភាសារុស្ស៊ី។

ក្រឹត្យនេះ បានអនុញ្ញាតឱ្យមានលទ្ធភាព កាន់តែច្រើនឡើងនៅក្នុងការកំណត់សកម្មភាពរបស់ប្រជាជននៅក្នុងតំបន់ និងអនុញ្ញាតឱ្យប្រជាជននៅលើទឹកដីទាំងនោះត្រូវបានផ្លាស់ប្តូរទៅកាន់«តំបន់មានសុវត្ថិភាព» ។ ក្រៅពីនេះ លោក ពូទីន ក៏បានណែនាំដល់រដ្ឋាភិបាលរបស់គាត់ ឱ្យបង្កើតក្រុមប្រឹក្សាសម្របសម្រួលពិសេសមួយ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តីរុស្ស៊ី លោក មីខែល មីស៊ូស្ទីន (Mikhail Mishustin) ដើម្បីធ្វើការជាមួយតំបន់ជាឧបសម្ព័ន្ធសម្រាប់បង្កើនកិច្ចខំប្រឹងប្រែងសង្គ្រាមរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×