Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន បានបញ្ជាទិញស្ករត្នោត ពីអ្នកផលិតក្នុងរដូវកាលបន្ទាប់នេះ ឲ្យតម្លៃ ៦៨០០រៀល ក្នុង ១គីឡូក្រាម ប្រហាក់ប្រហែលនឹងតម្លៃឆ្នាំមុន

កំពង់ស្ពឺ៖ ប្រទេសកម្ពុជា បាននាំចេញស្ករត្នោតជិត ៨០តោន ទៅទីផ្សារក្រៅប្រទេស​ ក្នុងរយៈពេល ១០ខែឆ្នាំ២០២២នេះ។ សមាជិកនៃសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បាននាំចេញបរិមាណស្ករម្សៅទៅកាន់ទីផ្សារក្រៅប្រទេសប្រមាណជាង ៧៦តោន និងបរិមាណស្ករសាច់ជាង ២តោន ខណៈដែលបរិមាណស្ករម្សៅលក់នៅក្នុងស្រុក ៣០តោន។

លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺបានប្រាប់ឲ្យដឹងថា ដើម្បីផ្គត់ផ្គង់តាមតម្រូវការទីផ្សារនាំចេញ សមាគមបានបង្កើនសមាជិកអ្នកផលិតនាពេលបច្ចុប្បន្ន ដល់ ១៥០គ្រួសារ ដូច្នេះសមាគមក៏កំពុងជំរុញការផ្សព្វផ្សាយដល់អ្នកប្រើប្រាស់ក្នុងស្រុកពីស្លាកសញ្ញាសម្គាល់ផលិតផលស្ករត្នោតកំពង់ស្ពឺ ដើម្បីទប់ស្កាត់ការក្លែងបន្លំស្ករត្នោត។ ស្ករត្នោតដែលក្រុមហ៊ុនបានបញ្ជាទិញពីអ្នកផលិតក្នុងរដូវកាលបន្ទាប់នេះ គឺមានតម្លៃ ៦៨០០រៀល ក្នុង ១គីឡូក្រាម ដែលប្រហាក់ប្រហែលនឹងតម្លៃឆ្នាំមុន។

ពាក់ព័ន្ធតម្លៃ និងទីផ្សារស្ករត្នោតកំពង់ស្ពឺនៅឆ្នាំនេះ បើតាមសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ដែលក្រុមហ៊ុននាំចេញទៅលក់នៅលើទីផ្សារក្រៅស្រុក គឺមានតម្លៃខ្ពស់ជាងនេះ វាអាស្រ័យលើទីផ្សារនៃប្រទេសនីមួយៗ។ ស្ករត្នោតកំពង់ស្ពឺ ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ត្រូវបាននាំចេញទៅទីផ្សារបារាំង, អាឡឺម៉ង់, កាណាដា, សហរដ្ឋអាមេរិក, អូស្ត្រាលី, ជប៉ុន, កូរ៉េ, ចិន, តៃវ៉ាន់, ម៉ាឡេស៊ី, ថៃ, សឹង្ហបុរី, កាហ្សាក់ស្ថាន និងវៀតណាម៕

×