ជើងហោះហើរត្រង់មួយពីក្រុងព្យុងយ៉ាង នៅថ្ងៃនេះ បានចុះចតនៅសិង្ហបុរី ហើយអាចដឹកប្រតិភូនាំមុខមុនពេលមកដល់របស់មេដឹកនាំកូរ៉េខាងជើង ។
វត្តមាននៃយន្តហោះ Airbus 330 របស់ក្រុមហ៊ុន Air China នៅអាកាសយានដ្ឋាន Changi បានធ្វើឲ្យផ្ទុះឡើងនូវការប៉ាន់ស្មានថា វាបានដឹកប្រតិភូនៃមន្ត្រីកូរ៉េខាងជើង មកកាន់សិង្ហបុរី ដើម្បីត្រៀមបំរុងការងារទាំងឡាយមុនជំនួបកំពូលប្រព្រឹត្តទៅ -នេះបើតាម Reuters ។
កាលពីថ្ងៃទី០៨ ខែមិថុនា Airchina បានប្រើប្រាស់យន្តហោះ Boeing Jumbo Jet ចេញដំណើរពីប៉េកាំងទៅកាន់ក្រុងព្យុងយ៉ាង ហើយគេរំពឹងថា វានឹងដឹកមេដឹកនាំ គីម ជុងអ៊ុន ហៅឆ្ពោះទៅកាន់សិង្ហបុរីនៅថ្ងៃនេះ (១០ មិថុនា) ។
ក៏មានន័យថា លោក គឹម ជុងអ៊ុន នឹងមិនប្រើយន្តហោះប្រភេទ lyushin IL-62M ដែលមានវ័យចំណាស់ជ្រុលពេករបស់ខ្លួន ៕ សូយន
ជាមួយគ្នានេះផងដែរ គេក៏បានឃើញវត្តមានរបស់ លោក Donald Trump និង Kim Jong-un ក្លែងក្លាយកូរពេញដងផ្លូវជាច្រើនក្នុងប្រទេសសិង្ហបុរីតែម្តង ។