Tuesday, October 3, 2023

ចិន គ្រប់គ្រង​សត្វ​ព្រាប​ដោយ​ជោគ​ជ័យ អាច​ប្រើ​ក្នុង​យោធា​ដ៏​ប្រសិទ្ធ​ភា​ព តាមរយៈ​ឧបករណ៍​បញ្ជា​មួយ​នេះ…

spot_img

យោងតាមគេហទំព័រ Eurasiantimes អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Shandong នៃបច្ចេកវិទ្យា និងវិស្វកម្ម (ប្រទេសចិន) បានប្រើប្រាស់ដោយជោគជ័យនូវមីក្រូអេឡិចត្រូនិច ដែលផ្សាំនៅក្នុងខួរក្បាលរបស់សត្វព្រាប ដើម្បីបញ្ជាពួកវាពីចម្ងាយ។ ការ​ផ្តល់​ថាមពល​ដល់​ control unit ​គឺ​ជា​បន្ទះ​ស្រូប​ពន្លឺ​ព្រះអាទិត្យ​ (Solar) ដែល​បាន​ភ្ជាប់​នៅ​លើ​ខ្នង​ព្រាប។

សាស្ត្រាចារ្យ Huai Ruituo ដែលដឹកនាំការស្រាវជ្រាវ បាននិយាយថា មីក្រូអេឡិចត្រូនិចនឹងបង្កើតសញ្ញារំញោចទៅកាន់តំបន់ផ្សេងៗនៃខួរក្បាលរបស់សត្វព្រាប ដែលអនុញ្ញាតឱ្យវាហោះហើរក្នុងផ្លូវដែលបានកំណត់ទុកជាមុន។ បច្ចេកវិទ្យានេះពិតជាមិនថ្មីទេ ប៉ុន្តែកាលពីមុន ពួកគេអាចដំណើរការបានត្រឹមតែ ៤៥ នាទីប៉ុណ្ណោះ ដោយសារតែការកំណត់ទំហំថ្ម។

សាស្រ្តាចារ្យ Huai បាននិយាយថា «សម្រាប់សត្វដែលសកម្មនៅខាងក្រៅដូចជាសត្វព្រាប នោះបន្ទះថាមពលពន្លឺព្រះអាទិត្យ អនុញ្ញាតឱ្យពន្យាពេលវេលា និងរយៈចម្ងាយធ្វើការ។ នៅពេលដែលថ្មមានកម្រិតចុះខ្សោយថាមពល យើងអាចដឹកនាំពួកវាទៅកាន់តំបន់ដែលមានពន្លឺព្រះអាទិត្យច្រើន»។

នៅពេលនេះ សត្វព្រាបអាចធ្វើតាមពាក្យបញ្ជាដើម្បីផ្លាស់ទី និងផ្លាស់ប្តូរទិសដៅ ជាមួយនឹងភាពត្រឹមត្រូវប្រហែល 80-90% ។ ក្នុងករណីខ្លះ សត្វព្រាបនឹងមិនឆ្លើយតបទៅនឹងសញ្ញា ដោយសារតែអស់កម្លាំង ឬត្រូវបានរំខានដោយធាតុផ្សំនៃការរំញោច។

ឧបករណ៍គ្រប់គ្រងបញ្ជាសត្វព្រាបនេះ គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាព សម្រាប់ការឃ្លាំមើលសុវត្ថិភាពនៅលើមេឃ និងក៏ដូចជាការប្រមូលផ្តុំការស៊ើបការណ៍។

អ្នកស្រាវជ្រាវនៅទីក្រុងប៉េកាំង បានបង្ហាញថា បច្ចេកវិទ្យាគ្រប់គ្រងសត្វ មានសក្ដានុពលខ្លាំងនៅក្នុងវិស័យយោធា មិនត្រឹមតែនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ គឺថែមទាំងនៅជុំវិញពិភពលោកទៀតផង។ ជាក់ស្តែង អ្នកវិទ្យាសាស្ត្រជប៉ុន បានបង្កើតឧបករណ៍បញ្ជាសត្វកន្លាតដោយជោគជ័យ ដើម្បីប្រើសម្រាប់ស្វែងរកជនរងគ្រោះដែលជាប់ដោយការរញ្ជួយដី ឬប្រមូលទិន្នន័យនៅក្នុងតំបន់ដែលមានកំហាប់សារធាតុវិទ្យុសកម្មខ្ពស់។

ក្នុងឆ្នាំ ២០០៦ ទីភ្នាក់ងារគម្រោងស្រាវជ្រាវកម្រិតខ្ពស់ការពារជាតិអាមេរិក (DAPRA) បានប្រកាសពីគម្រោងបង្កើតឧបករណ៍មួយ ដើម្បីគ្រប់គ្រងរលកខួរក្បាលជាមួយនឹងត្រីឆ្លាមពណ៌ខៀវ ដើម្បីប្រើប្រាស់សម្រាប់ការល្បាត និងការពារសត្វព្រៃ នៃមូលដ្ឋានទ័ពជើងទឹក។ ថ្មីៗនេះ DARPA ត្រូវបានគេនិយាយថា បានកំពុងធ្វើការលើការបង្វែរសត្វល្អិតទៅជាឧបករណ៍ចាប់គ្រាប់បែក ដោយបញ្ចូលមីក្រូឈីបនៅក្នុងពួកវា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img