ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រាប់មន្ត្រីយោធាត្រូវរួមគ្នាទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន មន្ត្រីយោធាណាប្រើប្រាស់គ្រឿងញៀនត្រូវដកតំណែង

ភ្នំពេញ ៖ ពិតមែនតែកងទ័ពមានតួនាទីការពារជាតិដែលមិនត្រឹមតែការពារនៅតាមខ្សែបន្ទាត់ព្រំដែនជាមួយនឹងប្រទេសជិតខាងប៉ុណ្ណោះនោះទេ តែក៏ត្រូវការពារសន្តិសុខសម្រាប់ធ្នាប់ក្នុងទីក្រុង ភូមិសាស្ត្រមូលដ្ឋាន និងចូលរួមអនុវត្តច្បាប់ក្នុងសង្គម ទប់ស្កាត់ បង្ក្រាបរាល់បទល្មើសផងដែរ ជាពិសេសបញ្ហាគ្រឿងញៀន ត្រូវចូលរួមទប់ស្កាត់ លុបបំបាត់ឲ្យខាងតែបាន ហើយបើមន្ត្រីយោធារូបណា មានជាប់ប្រើប្រាស់គ្រឿងញៀនត្រូវដកតំណែងចេញ។

នេះជាការលើកឡើងរបស់ លោកឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ផ្សាយនៅលើទំព័រ facebook របស់លោកបណ្ឌិត នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដោយបានសង្កត់ថា កងទ័ពត្រូវមានវិន័យ ហើយការប្រកាន់ជំហរដាច់ខាតក្នុងការប្រឆាំងគ្រឿងញៀនក្នុងកងទ័ព។

ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត បានពន្យល់ថា ប្រទេសកម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀននោះទេ ពិតមែនតែមានចរាចរណ៍ដោយខុសច្បាប់ ហើយត្រូវបានបង្ក្រាបជាញឹកញាប់នោះក៏ដោយ ប៉ុន្តែគ្រឿងញៀននេះអាចចូលតាមច្រករបៀងព្រំដែនមកក្នុងទីប្រជុំជន និងទីក្រុងនៅតាមបណ្ដារាជធានី-ខេត្តនានា និងមួយចំនួនទៀតត្រូវបាននាំចេញទៅកាន់ប្រទេសទី៣ ហេតុដូច្នេះកងកម្លាំងយោធានៅតាមបន្ទាត់ព្រំដែនត្រូវទប់ស្កាត់ការចរាចរគ្រឿងញៀនដែលគេនាំចូលមកក្នុងប្រទេសកម្ពុជាឲ្យបានម៉ឺម៉ាត់ និងកងកម្លាំងយោធាខ្លួនឯង ត្រូវគោរពវិន័យយោធាឲ្យបានខ្ជាប់ខ្ជួន ជាពិសេសកុំប្រើប្រាស់គ្រឿងញៀន។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «សាលាទាហា សំដៅដល់ទាំងនាយក យោធាចារ្យ និងសិក្ខាកាម បើនាយក ប្រើគ្រឿងញៀន សាកគ្រឿងញៀន ក៏ត្រូវដកចេញពីកងទ័ពដែរ។

កងទ័ព ជាការងារដែលមានតម្លៃខ្លាំងណាស់ តួនាទីនេះតែងតែលះបង់ដើម្បីជាតិមាតុភូមិ ហេតុនេះហើយ លោកស្នើឲ្យកងទ័ព ត្រូវរក្សាឲ្យបាននូវកិត្តិយសមួយនេះ កុំទៅប្រឡាក់ប្រឡូសជាមួយគ្រឿងញៀន បើចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន គឺបាន… ដូច្នេះ សាលាទាហាន ដែលជាថ្នាលបណ្តុះបណ្តាលកងទ័ព ត្រូវរួមគ្នាទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម