ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមសោកស្ដាយ និងរំលែកទុក្ខក្រៀមក្រំ ជាមួយរដ្ឋាភិបាល និងប្រជាជនកូរ៉េខាងត្បូង ចំពោះឧបទ្ទវហេតុផ្អើលរត់ជាន់គ្នា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញលិខិតចូលរួមសម្តែងការសោកសៅជាខ្លាំងចំពោះឧបទ្ទវហេតុសោកនាដកម្មផ្អើលរត់ជាន់គ្នារបស់ប្រជាពលរដ្ឋកូរ៉េខាងត្បូង បណ្ដាលឲ្យស្លា.ប់ និងរបួសច្រើនរយនាក់ នៅក្នុងសង្កាត់ អ៉ីថេវ៉ុន ក្រុងសេអ៊ូល កាលពីយប់ថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២។

បើតាមខ្លឹមសារលិខិតសម្ដែងការសោកស្ដាយ និងចូលរួមរំលែកមរណទុក្ខផ្ញើជូនប្រធានាធិបតីកូរ៉េខាងត្បូង, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងក្តីអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តម និងតាមរយៈឯកឧត្តម ជូនចំពោះប្រជាជននៃសាធារណរដ្ឋកូរ៉េ ជាពិសេសក្រុមគ្រួសារដែលបាត់បង់មនុស្សជាទីស្រឡាញ់។ ខណៈដែលកម្ពុជានៅជាមួយសាធារណរដ្ឋកូរ៉េ ក្នុងគ្រាដ៏សោកសៅនេះ ខ្ញុំសូមជូនពរឱ្យអ្នកដែលរងរបួសទាំងអស់ឆាប់បានជាសះស្បើយ។

បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២ បាទឱ្យដឹងថា នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក ហាន ឌុកស៊ូ (Han Duck-soo) បានបង្កើតក្រុមការងារមួយសម្រាប់គាំទ្រជួយរៀបចំបុណ្យសពដល់ក្រុមគ្រួសារអ្នកស្លាប់ ហើយនឹងជួយយ៉ាងពេញលេញចំពោះការព្យាបាលអ្នកដែលរងរបួស។ ក្រុមការងារនេះ បានចាប់ផ្ដើមហើយអមជាមួយក្រសួងសុខាភិបាល និងសុខុមាលភាព ដែលក្នុងនោះមានការព្យាបាលផ្លូវចិត្ត សម្រាប់គ្រួសារសព និងអ្នករងរបួសផងដែរ។

ហេតុការណ៍មនុស្សផ្អើលរត់ជាន់គ្នាស្លា.ប់ និងរបួសខាងលើនេះ ជាព្រឹត្តិការណ៍នៃពិធីបុណ្យ Halloween បានកើតឡើងនៅសង្កាត់អ៉ីថេវ៉ុន (Itaewon) នៃរដ្ឋធានីសេអ៊ូល ជា តំបន់ពេញនិយមជាខ្លាំង សម្រាប់ការដើរកម្សាន្តពេលរាត្រី, ហើយតួលេខចុងក្រោយបំផុតពីអាជ្ញាធរកូរ៉េខាងត្បូង គឺមនុស្សចំនួន ១៥៣នាក់ បានស្លា.ប់ ក្នុងនោះមានជនបរទេស ២២នាក់ ខណៈអ្នករបួសមាន ៨២នាក់។

ចំណែក ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយេល (Yoon Suk-yeol) កាលពីថ្ងៃអាទិត្យមុននេះ ក៏បានប្រកាសផងដែរថា សូមឱ្យប្រជាជនទូទាំងប្រទេសកូរ៉េខាងត្បូង កាន់ទុក្ខដល់អ្នកស្លាប់ខាងលើ។ លោក យូន ស៊ុកយេល (Yoon Suk-yeol) បានសម្ដែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះដែលបានបាត់បង់ជីវិត និងជូនពរឱ្យអ្នករងរបួសទាំងអស់ឆាប់ជាសះស្បើយវិញ, ហើយយើងបានរៀបចំក្រុមការងារជួយឧបត្ថម្ភដល់ក្រុមគ្រួសារអ្នកស្លាប់ និងព្យាបាលដល់អ្នករងរបួស, ក្នុងនោះ ក៏មានការព្យាបាលផ្នែកចិត្តសាស្ត្រផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម