Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​គួរ​ប្រហែស​សោះ! អ្នកជំនាញ​បញ្ជាក់​ថា ទី​កន្លែង​ចលា​ច.ល​ជា.ន់​គ្នា​ស្លា.ប់ ក្នុង​ពិធីបុណ្យ Halloween គឺ​ផ្លូវ​ទទឹង៤ម៉ែត្រ ខណៈ​មនុស្ស​ចូលរួម​រហូតដល់​ទៅ…

ពលរដ្ឋកូរ៉េមនុស្សដែលមានសាច់ញាតិ និងមិត្តភក្តិ កំពុងបានបាត់ខ្លួន នៅក្នុងហេតុការណ៍សោកនាដកម្មចលាចល ស្លន់ស្លោជាន់គ្នាស្លាប់ កាលពីយប់ថ្ងៃទី ២៩ ខែតុលា កំពុងបង្ហាញអារម្មណ៍ឈឺចាប់ខ្លាំង និងរង់ចាំរង់ចាំព័ត៌មានយ៉ាងអន្ទះអន្ទែង។ បច្ចុប្បន្ន ពួកគេ​កំពុង​សម្រុក​ទៅ​មជ្ឈមណ្ឌល​សហគមន៍​មួយ​ ក្នុង​រដ្ឋធានី​សេអ៊ូល ដើម្បី​សួរ​នាំព័ត៌មាន​អំពី​សាច់​ញាតិ​ដែល​មិន​អាច​ទាក់ទង​បាន។

ទិដ្ឋភាពដ៏ក្រៀមក្រំ បានបង្ហាញគ្រួសារ សាច់ញាតិ កំពុងរង់ចាំដំណឹង ពីមនុស្សជាទីស្រលាញ់របស់ពួកគេ ដែលក្នុងនោះអ្នកខ្លះមកទីនេះ ដើម្បីរាយការណ៍អំពីការបាត់បង់សមាជិកគ្រួសារ។ នេះ​ជា​មជ្ឈមណ្ឌល​មួយ​ដែល​បង្កើត​ឡើង​ជា​បណ្ដោះអាសន្ន​ដោយ​រដ្ឋាភិបាល​កូរ៉េ ​ដើម្បី​ទទួល​របាយការណ៍​អំពី​មនុស្ស​បាត់​ខ្លួន។

បច្ចុប្បន្ន​នេះ មន្ត្រី​មូលដ្ឋាន​បាន​ប្រកាស​ថា ចំនួន​អ្នក​ស្លាប់​ក្នុង​ការ​រត់​ជាន់​គ្នា​មាន​យ៉ាង​ហោច​ណាស់ ១៥៣​ នាក់។ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ មាន​ជន​បរទេស ១៩​នាក់ ក្នុង​នោះ​មាន​ពលរដ្ឋ​វៀតណាម​ម្នាក់ ខណៈមនុស្ស ៨២ នាក់ ផ្សេងទៀត បានរងរបួស។ ដោយឡែក ចំនួនអ្នកបាត់ខ្លួនសរុបដែលបានរាយការណ៍គិតត្រឹមម៉ោង ១០ ព្រឹក ថ្ងៃទី៣០ ខែតុលា (ម៉ោងក្នុងតំបន់) មានចំនួនរហូតដល់ទៅ ១,៤០១ នាក់។ ជនរងគ្រោះភាគច្រើនជាក្មេងជំទង់ៗ ឬជាមនុស្សដែលស្ថិតក្នុងវ័យ ២០ ឆ្នាំ។

ព្រឹត្តិការណ៍នៅ Itaewon មានអ្នកចូលរួមប្រហែល ១០០,០០០ នាក់។ យោងតាមបទប្បញ្ញត្តិព្រឹត្តិការណ៍ថ្នាក់ស្រុក នោះពិធីបុណ្យដែលមានមនុស្សចូលរួមលើសពី ១,០០០ នាក់ គឺត្រូវការផែនការការពារ ដើម្បីធានាសន្តិសុខ។ ទោះជាយ៉ាងណាក៏ដោយ ពិធីបុណ្យ Halloween នៅទីនេះកើតឡើងដោយឯកឯងទាំងស្រុង។

បើតាមអ្នកជំនាញបានឲ្យដឹងថា សោកនាដកម្មស្លន់ស្លោជាន់គ្នានេះ គឺបានកើតឡើងនៅក្នុង «ផ្លូវលំត្រឹមតែ៤ម៉ែត្រ បណ្តោយប្រហែល៤០ម៉ែត្រ ដែលអាចគ្រប់គ្រង ឬទប់ស្កាត់បានទាំងស្រុង។ ប៉ុន្តែ ​រឿង​នេះ​មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់នោះ​ទេ គ្មាន​អ្នក​ណា​ទទួល​ខុស​ត្រូវ​តាំង​ពី​ដើម​មក»។

យោងតាមអ្នកជំនាញផ្នែកសន្តិសុខសាធារណៈ មុននឹងរៀបចំ ឬចូលរួមក្នុងព្រឹត្តិការណ៍ដែលមានមនុស្សច្រើន នោះអាជ្ញាធរ ឬប្រជាពលរដ្ឋ ត្រូវរៀបចំវិធានការយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយវិជ្ជាជីវៈ ដើម្បីការពារមនុស្ស និងការពារអាយុជីវិត ជៀសវាងសោកនាដកម្មសោកនាដកម្មដូចអតីតកាល។

ជាមួយគ្នានេះ ព្រឹត្តិការណ៍ និងពិធីបុណ្យវប្បធម៌ជាបន្តបន្ទាប់នៅក្នុងប្រទេសកូរ៉េ ដែលគ្រោងធ្វើសម្រាប់ពិធីបុណ្យ Halloween នៅដើមខែវិច្ឆិកា នឹងត្រូវបានលុបចោល បន្ទាប់ពីហេតុការណ៍សោកនាដកម្មនេះបានកើតឡើងនៅ Itaewon។ ចំណែកក្រុមហ៊ុនគ្រប់គ្រង K-pop ឈានមុខគេ SM Entertainment ក៏បានប្រកាសថា ពិធីជប់លៀងបុណ្យ Halloween ប្រចាំឆ្នាំ “SM-Town Wonderland 2022” ដែលធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ត្រូវលុបចោល។ ក្រៅពីនេះ សួនកម្សាន្តធំៗក៏លុបចោលពិធីបុណ្យផងដែរ។

ប្រទេសកូរ៉េខាងត្បូង នឹងប្រារព្ធពិធីកាន់ទុក្ខថ្នាក់ជាតិ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ខណៈរដ្ឋាភិបាលក្នុងតំបន់ ក៏បានផ្តួចផ្តើមគំនិតដើម្បីលុបចោល ឬពន្យារពេលពិធីបុណ្យនៅក្នុងតំបន់របស់ពួកគេ។

គួរឲ្យកត់ស្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានគ្រោះមហន្តរាយជាបន្តបន្ទាប់នៅក្នុងផ្នែកជាច្រើននៃពិភពលោក ដែលបណ្តាលឱ្យមានការបាត់បង់អាយុជីវិតមនុស្សយ៉ាងសម្បើម ដូចជាពិធីបុណ្យតន្ត្រីនៅទីក្រុងហ៊ូស្តុន (សហរដ្ឋអាមេរិក), ឧបទ្ទវហេតុដ៏កក្រើកនៅកីឡដ្ឋានជាដើម។ សកម្មភាពបាល់ទាត់នៅប្រទេសអង់គ្លេស ធម្មយាត្រានៅប្រទេសអារ៉ាប៊ីសាអូឌីត ស្លន់ស្លោជាន់គ្នាក្នុងក្លឹបរាត្រីនៅទីក្រុង Chicago ។ ហើយចុងក្រោយគឺហេតុការណ៍ចលាចលជាន់គ្នាក្នុងពិធីបុណ្យ Halloween នៅទីក្រុងសេអ៊ូល កាលពីយប់ថ្ងៃទី២៩ ខែតុលា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×