Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីក្រសួងពាណិជ្ជកម្ម៖ ការបង្កើតម៉ាកសញ្ញា និងចុះកម្មសិទ្ធិបញ្ញាស្របច្បាប់ ទទួលបានទំនុកចិត្តកាន់តែច្រើនពីអតិថិជនធំៗ

ភ្នំពេញ៖ មន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញឲ្យអ្នកបង្កើតអាជីវកម្មថ្មីៗ បង្កើតម៉ាកសញ្ញាជាខ្លួនឯង ចៀសវាងការចម្លងពីប្រភពដទៃ ដែលធ្វើឱ្យប៉ះពាល់ដល់កម្មសិទ្ធិបញ្ញា ឬបង្កើតឱ្យមានការភាន់ច្រឡំលើផលិតផលនីមួយៗ។

រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឈួន ដារ៉ា ការបង្កើតម៉ាកសញ្ញា និងចុះកម្មសិទ្ធិបញ្ញាស្របច្បាប់ ទទួលបានទំនុកចិត្តកាន់តែច្រើនពីអតិថិជនធំៗ ព្រមទាំងអាចពង្រីកទីផ្សារកាន់តែធំ និងកសាងកេរ្តិ៍ឈ្មោះក្រុមហ៊ុនកាន់តែល្បីល្បាញ។ ទន្ទឹមនេះ ក៏អាចផ្តល់ទំនុកចិត្តឱ្យគ្នាទៅវិញទៅមក រវាងភាគីម្ចាស់ហ៊ុនក្នុងការចូលរួមបណ្តាក់ទុនប្រកបអាជីវកម្មរួមគ្នា ដើម្បីបញ្ចៀសការបោកប្រាស់នានា ព្រមទាំងអាចពង្រីកអាជីវកម្មឱ្យកាន់តែធំ ដើម្បីអាចមានសិទ្ធិលក់ពាណិជ្ជសញ្ញា(ហ្វ្រេនឆាយ)។

ក្នុងពិធីបើកពិព័រណ៍មុខរបរ ឆ្នាំ២០២២ (Startup Expo 2022) ដែលមានម្ចាស់អាជីវកម្មជាច្រើនចូលរួម ឯកឧត្តម ឈួន ដារ៉ា បានបញ្ជាក់ថា អ្នកបង្កើតអាជីវកម្មថ្មីៗ ឬអ្នកមានបំណងនឹងបង្កើតអាជីវកម្មថ្មីៗ ត្រូវគិតគូរពីការបង្កើតម៉ាកសញ្ញា ឬពាណិជ្ជសញ្ញាដែលជារបស់ខ្លួនឯង និងចុះបញ្ជីឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានកម្មសិទ្ធិបញ្ញាស្របច្បាប់ ក៏ដូចជាចៀសវាងនូវការជាន់ឈ្មោះនូវម៉ាកសញ្ញាពាណិជ្ជកម្មតែមួយ ជាមួយនឹងអាជីវកម្មផ្សេងទៀត។

ឯកឧត្តម បានបញ្ជាក់ថា ការបង្កើតម៉ាកសញ្ញា និងចុះកម្មសិទ្ធិបញ្ញាស្របច្បាប់ ទទួលបានទំនុកចិត្តកាន់តែច្រើនពីអតិថិជនធំៗ ព្រមទាំងអាចពង្រីកទីផ្សារកាន់តែធំ និងកសាងកេរ្តិ៍ឈ្មោះក្រុមហ៊ុនកាន់តែល្បីល្បាញ។ ទន្ទឹមនេះ ក៏អាចផ្តល់ទំនុកចិត្តឱ្យគ្នាទៅវិញទៅមក រវាងភាគីម្ចាស់ហ៊ុនក្នុងការចូលរួមបណ្តាក់ទុនប្រកបអាជីវកម្មរួមគ្នា ដើម្បីបញ្ចៀសការបោកប្រាស់នានា ព្រមទាំងអាចពង្រីកអាជីវកម្មឱ្យកាន់តែធំ ដើម្បីអាចមានសិទ្ធិលក់ពាណិជ្ជសញ្ញា(ហ្វ្រេនឆាយ)។

គួរបញ្ជាក់ថា បើតាមឯកឧត្តម ឈួន ដារ៉ា ការបង្កើតមុខរបរជាមួយនឹងម៉ាកសញ្ញាដោយខ្លួនឯង មានសារសំខាន់ខ្លាំង ខណៈកម្ពុជាកំពុងមានកេរ្តិ៍ឈ្មោះល្អក្នុងការផលិតទំនិញ ដែលជំរុញដល់ការប្រកួតប្រជែង និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕

×