ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy អរគុណកម្ពុជា ដែលគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីអ៊ុយក្រែន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅរសៀល ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម Twitter លោក Volodymyr Zelenskyy បានបញ្ជាក់អំពីជំនួបតាមទូរស័ព្ទនៅរសៀលនេះ។ លោកបានថ្លែងអំណរគុណចំពោះប្រទេសកម្ពុជា ជាប្រធានអាស៊ានឆ្នាំនេះ ដែលបានប្រកាន់ជំហរបោះឆ្នោត ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែន នៅអង្គការសហប្រជាជាតិ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសប្រកាន់ជំហរប្រឆាំងដាច់ខាត ចំពោះប្រទេសណាក៏ដោយ ដែលប្រើប្រាស់កម្លាំងយោធា ដើម្បីឈ្លានពានប្រទេសដទៃ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម