ចលនា “Trash Bucket Challenge” កំពុងរាលដាលពេញប្រទេសអ៊ុយក្រែន ខណៈពេលដែលពលរដ្ឋនាំគ្នាទៅចាប់មន្ត្រីពុករលួយបោះចូលក្នុងធុងសំរាម ហើយចាត់ទុកថានេះគឺជា “ទណ្ឌកម្មចំពោះទោសពុករលួយ” ។
មនុស្សយ៉ាងកុះករប្រមូលផ្តុំគ្នាយ៉ាងច្រើនរៀងរាល់ពេលដែលមន្ត្រីណាមួយនោះ ត្រូវបានសែងមកទម្លាក់ចូលក្នុងធុងសំរាម ។
តាំងពីដើមខែកញ្ញាឆ្នាំទៅមិញម្លេះ មន្ត្រីអ៊ុយក្រែន ១២ រូបហើយ ដែលមានតាំងពីលំដាប់ក្នុងរដ្ឋាភិបាល ក្រុមប្រឹក្សាទីក្រុង និងមុខតំណែងផ្សេងទៀត ព្រោះតែមិនសម្រេចបានភារកិច្ចត្រូវបានមនុស្សមួយក្រុមពាក់ម៉ាស់មុខក្នុងចលនាមួយហៅថា សាកល្បងធុងសំរាម” (Trash Bucket Challenge) ។
ក្រុមអ្នកដែលធ្វើរឿងនេះ ច្រើនតែជាសមាជិកនៃអង្គការជាតិនិយម Right Sector ដែលធ្លាប់ប្រកាសថា ពួកគេត្រូវតែដាក់ទណ្ឌកម្មជនពុករលួយ ដែលធ្វើឲ្យប្រទេសជាតិចំខ្សោយ ។ លោក Yury Mindiuk ដែលជាប្រធាន Right Sector និយាយថា ៖ បញ្ហាសំខាន់បំផុតរបស់អ៊ុយក្រែនគឺពួកបំពានទោសតែងនៅរំភើយក្រៅរង្វង់ច្បាប់ ។
ខាងក្រោមជាសកម្មភាពមួយចំនួនក្នុងការទណ្ឌកម្មលើជនពុករលួយនៅអ៊ុយក្រែន ៕ ចន្ទ្រា