Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង ព្រមានវា.យប្រហារអាវុធមហាប្រល័យលោក លើសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង

រដ្ឋធានីសេអ៊ូល៖ ការធ្វើសមយុទ្ធយោធារួមគ្នារបស់កងទ័ពសហរដ្ឋអាមេរិក ជាមួយនឹងកូរ៉េខាងត្បូង ជាប្រទេសសម្ពន្ធមិត្តដ៏ជិតស្និទ្ធ នៅអាស៊ីបូព៌ា ក៏កំពុងតែធ្វើឲ្យកូរ៉េខាងជើង ផ្ទុះការខឹងសម្បាយ៉ាងខ្លាំង ហើយថែមទាំងគំរាមកំហែង ពីការប្រើប្រាស់អាវុធមហាប្រល័យលោក វា.យប្រហារទៅលើសកម្មភាពយោធារបស់ប្រទេសទាំង២នេះ ថែមទៀតផង។

សារព័ត៌មាន Military បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ថា កូរ៉េខាងជើង កាលពីថ្ងៃអង្គារ បានបង្ហាញការគំ.រាមកំ.ហែង ដោយឥតលាក់លៀម អំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីធ្វើឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង «ខាតបង់ដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្រ»។ ក្រុងព្យុងយ៉ាង បាន និង កំពុងតែបង្កើនសង្គ្រាមវោហារសាស្ត្រយ៉ាងក្ដៅគគុក សម្ដៅលើការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់កងទ័ពសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ដែលកំពុងតែបន្ត។

ភាពរង្គោះរង្គើ នៅលើឧបទ្វីបកូរ៉េ បាន និង កំពុងតែកើនឡើងយ៉ាងខ្លាំង នៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះ ដោយសារតែកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល មានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និង អនុម័តច្បាប់របស់ខ្លួន អនុញ្ញាតឱ្យមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរ វា.យប្រហារជាមុន គ្រប់ស្ថានភាព។ ចំណែកក្រុមអ្នកជំនាញមួយចំនួន នៅតែសង្ស័យ ថា កូរ៉េខាងជើង អាចនឹងប្រើអាវុធនុយក្លេអ៊ែរ វា.យប្រហារជាមុន ខណៈមានការប្រឈមមុខជាមួយនឹងកងទ័ពសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង។

កូរ៉េខាងជើង បានអះអាងថា ការសាកល្បងអាវុធរបស់ខ្លួន កាលពីពេលថ្មីៗនេះ មានន័យថា ជាសារព្រមានទៅដល់ក្រុងវ៉ាស៊ីនតោន និង ក្រុងសេអ៊ូល ជុំវិញសកម្មភាពធ្វើសមយុទ្ធយោធាជាបន្ដបន្ទាប់ រវាងប្រទេសសម្ពន្ធមិត្តទាំង២នេះ។ ក្រុងព្យុងយ៉ាង បានចាត់ទុកថា នេះជាការធ្វើសមយុទ្ធយោធា ហាត់សមឈ្លានពាន រួមទាំងសមយុទ្ធ នៅសប្តាហ៍នេះ មានការពាក់ព័ន្ធនឹងយន្តហោះចម្បាំងរបស់សម្ពន្ធមិត្តទាំង២ ប្រហែល២៤០គ្រឿង ផងដែរ។

លោក ប៉ាក ជុង ចុន (Pak Jong Chon) លេខាបក្សពលករ កំពុងតែកាន់អំណាច ហើយត្រូវបានគេចាត់ទុក ថា ជាមនុស្សស្និទ្ធស្នាលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានហៅការធ្វើសមយុទ្ធរបស់ទ័ពអាកាសសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ថា ជាការ«ឈ្លានពាន និង បង្កហេតុ»។

មន្រ្ដីស្និទ្ធស្នាលនឹងមេដឹកនាំកូរ៉េខាងជើង រូបនេះ បានចោទប្រកាន់មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក អំពីការធ្វើឲ្យដួលរលំរបបកូរ៉េខាងជើង ដោយសារតែមានទិសដៅគោលនយោបាយដ៏សំខាន់មួយ នៅក្នុងសេចក្តីយោងជាក់ស្តែងមួយ ជុំវិញរបាយការណ៍យុទ្ធសាស្ត្រការពារជាតិរបស់មន្ទីរបញ្ចកោណ បានចេញផ្សាយ កាលពពេលថ្មីៗនេះ។ របាយការណ៍ បានបញ្ជាក់ ថា ការវា.យប្រហារនុយក្លេអ៊ែរណាមួយរបស់កូរ៉េខាងជើង ប្រឆាំងនឹងសហរដ្ឋអាមេរិក ឬ សម្ពន្ធមិត្ត និង ដៃគូរបស់ខ្លួន «នឹងនាំឱ្យមានការបញ្ចប់របបនេះ»។

ស្របពេលមានភាពតានតឹង នៅក្នុងតំបន់នោះ នាវាផ្ទុកយន្ដហោះរបស់សហរដ្ឋអាមេរិក ដើរដោយថាមពលនុយក្លេអ៊ែរ USS Ronald Reagan កាលពីដើមខែតុលា កន្លងទៅនេះ ក៏បានទៅចូលរួម ធ្វើសមយុទ្ធយោធា នៅលើដែនទឹករបស់កូរ៉េខាងត្បូង ផងដែរ។ ការធ្វើសមយុទ្ធយោធារបស់សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត នៅអាស៊ីបូព៌ា ជាញឹកញាប់នេះ បានកើតឡើង ចំពេលកូរ៉េខាងជើង បា.ញ់ផ្លោងមីស៊ីល ជាញឹកញាប់ បង្កអសន្ដិសុខ និង ស្ថិរភាព នៅក្នុងតំបន់ និង សហគមន៍អន្ដរជាតិ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×