ក្រោយសន្និសីទកំពូលអាមេរិកកូរ៉េខាងជើងនៅសិង្ហបុរី មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន អញ្ជើញប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទៅចូលរួមសន្និសីទកំពូលលើកទី ២ នៅព្យុងយ៉ាង ។
ខាងលើគឺជាព័ត៌មានដែលកាសែត Joongang Ibo (កូរ៉េខាងត្បូង) ដកស្រង់ប្រភព័ត៌មានពីសិង្ហបុរី ចុះផ្សាយនៅថ្ងៃទី ១១ ខែមិថុនានេះ ប្រភពព័ត៌មានបានទម្លាយចេញថា ក្នុងជំកំពូលនេះអាចនឹងបន្តរៀបចំនៅព្យុងយ៉ាង ខែកក្កដាខាងមុខ ។
ប្រសិនបើវាប្រព្រឹត្តទៅមែននោះ វាគឺជាមូលដ្ឋានពង្រឹងដល់កិច្ចសន្ទនាអំពីដំណើរការរំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េដែលប្រធានាធិបតីដូណាល់ ត្រាំ និងមេដឹកនាំគីម ជុងអ៊ុន មានគម្រោងលើកយកមកពិភាក្សា នៅថ្ងៃទី ១២ ខែមិថុនា ស្អែកនេះ ។ តាមប្រភពព័ត៌មានខាងលើ ក្រោយសន្និសីទកំពូលអាមេរិក-កូរ៉េខាងជើងលើកទី ២ នោះនឹងមានសន្និសីទកំពូលបន្តទៀតនៅវ៉ាស៊ីនតោន នៅខែកញ្ញា ឆ្នាំ ២០១៨នេះ ៕ សូយន