នៅប្រមាណពីរម៉ោងប៉ុណ្ណោះ ជំនួបកំពូលជាប្រវត្តិសាស្ត្ររវាងប្រធានាធិបតីអាមេរិកដូណាល់ត្រាំ និងមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ Capella ។
មកទល់ពេលកម្មវិធីលំអិតអំពីសកម្មភាពនៃអង្គសន្និសីទកំពូលត្រូវបានប្រកាសផ្សាយជាសាធារណៈ ។ តាមនោះលោកគីម និងលោកត្រាំ នឹងជួបតទល់គ្នាតែពីរនាក់ និងអ្នកបកប្រែ នៅវេលាម៉ោង ៩ ព្រឹក (ម៉ោងនៅសិង្ហបុរី) ក្នុងអំឡុងពេល ៤៥នាទី ។ បន្ទាប់មកប្រតិភូទាំងពីរ នឹងចូលរួមសន្និសីទបើកទូលាយ ។
ក្រោយពេលប្រជុំចប់ លោកត្រាំ នឹងរៀបចំសន្និសីទព័ត៌មាននៅថ្ងៃដដែល ហើយបន្ទាប់មកលោកឡើងយន្តហោះទៅប្រទេសវិញនៅពេលយប់ ។
មុននោះប្រមុខការទូតអាមេរិក Mike Pompeo បានចាកចេញពីសណ្ឋាគារ Shangri-La ដែលទៅកាន់កន្លែងសន្និសីទកំពូល ។
កងយោធាជើងទឹកសិង្ហបុរី បង្កើនសកម្មភាពល្បាតដើម្បីធានាសន្តិសុខសម្រាប់សន្និសីទកំពូល ។
រូបភាពនៅ Sentosa មុនពេលសន្និសីទកំពូលប្រព្រឹត្តទៅ ។
អតីតតារាបាល់បោះ Dennis Rodman ដែលជាមិត្តអស់មួយជីវិតរបស់លោកគីម ជុងអ៊ុន បានទៅដល់សិង្ហបុរីកាលពីព្រឹកថ្ងៃទី ១២ ខែមិថុនា ៕ សូយន