នៅថ្ងៃទី ១២ ខែមិថុនា មន្ត្រីអាមេរិកពីររូប ដែលចូលរួមក្នុងការរៀបចំផែនការសម្រាប់សន្និសីទកំពូលឲ្យដឹងថា មេដឹកនាំគីម ជុងអ៊ុន បានកំណត់ពេលវេលាចុងក្រោយសម្រាប់បញ្ចប់សន្និសីទនេះនៅសិង្ហបុរី ជាហេតុធ្វើឲ្យប្រធានាធិបតីដូណាល់ ត្រាំ ត្រូវរៀបចំពេលវេលាចាកចេញពីសន្និសីទនេះឆាប់ជាងការគ្រោងទុក ។
តាមមន្ត្រីទាំងពីរខាងលើ លោកត្រាំបានត្រៀមខ្លួនបន្តពេលសម្រាប់សន្និសីទនេះ ប្រសិនបើដំណើរការចរចាមានការលូតលាស់ ប៉ុន្តែអាស្រ័យដោយលោកគីម បានកំណត់ច្បាស់អំពីពេលវេលាចាកចេញពីសន្និសីទនេះ ធ្វើឲ្យប្រធានាធិបតីអាមេរិកក៏ត្រូវមានជម្រើសដូចគ្នាដែរ។
តាមផែនការដំបូងមេដឹកនាំកូរ៉េខាងជើង មានគំរោងឡើងយន្តហោះវិលទៅប្រទេសវិញ នៅវេលាម៉ោង ៦និង០០នាទី ល្ងាចថ្ងៃទី ១២ ខែមិថុនា (ម៉ោងនៅសិង្ហបុរី ម៉ោង ១៥និង០០នៅកម្ពុជា) បន្ទាប់ពីពេលវេលាចាប់ផ្តើមសន្និសីទវេលាម៉ោង ៩និង០០នាទីព្រឹក ។
ក្នុងពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិកមានគម្រោងចាកចេញពីសិង្ហបុរីវេលាម៉ោង ១៩ និង ០០នាទី នៅយប់ថ្ងៃទី ១៩ ខែមិថុនា ៕សូយន