Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្សី បើកការវា.យប្រហារខ្លាំងៗទៅលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន និងធ្វើឲ្យខូចខាតដល់រោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីហ្ស៊ីយ៉ា

មេដឹកនាំយោធាអ៊ុយក្រែន បាននិយាយថា រុស្ស៉ីបានបើកការវា.យប្រហារដោយបា.ញ់ផ្លោងខ្លាំងៗកាលពីថ្ងៃព្រហស្បតិ៍សប្ថាហ៍នេះទៅលើតំបន់ជាច្រើន ដែលបំផ្លាញផ្នែកខ្លះដល់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនីរោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីហ្ស៊ីយ៉ា (Zaporizhzhia )។

បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុននុយក្លេអ៊ែរ Energoatom របស់អ៊ុយក្រែន បានអះអាងថា ចរន្តអគ្គិសនីនៃរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីហ្ស៊ីយ៉ា (Zaporizhzhia) ដែលស្ថិតនៅភាគខាងត្បូងប្រទេស ត្រូវបានផ្តាច់ម្តងទៀតចេញពីបណ្តាញ បន្ទាប់ពីការបា.ញ់ផ្លោងរបស់រុស្ស៊ី បំផ្លាញខ្សែតង់ស្យុងខ្ពស់ដែលនៅសេសសល់។ រោងចក្រដែលនៅក្នុងដៃរបស់រុស្ស៊ី ប៉ុន្តែដំណើរការដោយកម្មករអ៊ុយក្រែនមួយនេះ នៅសល់ថាមពលអគ្គិសនីដែលដំណើរការម៉ាស៊ីនភ្លើង សម្រាប់រយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះ។

ក្រុមមន្រ្តីអ៊ុយក្រែន បានឱ្យដឹងទៀតថា ពេលនេះ រុស្ស៊ីកំពុងព្យាយាមរក្សាទឹកដី ដែលត្រូវបានចាប់យកជាបណ្តោះអាសន្នមួយចំនួនដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់សកម្មភាពវា.យបក វិញរបស់អ៊ុយក្រែន។ បន្ទាប់ពីវាយប្រ.ហារបាញ់ផ្លោងខ្លាំងៗរបស់រុស្ស៊ី គឺផ្នែកជាច្រើននៅតាមបណ្ដាទីក្រុង ដូចជា
ទីក្រុងគី្រវី រីហ៍ (Kriviy Rih) ស្ថិតនៅចំកណ្តាលអ៊ុយក្រែន និងនៅទីក្រុង ស៊ូមី Sumy និងតំបន់ខាកៀវ (Kharkiv) នៅភាគឦសាន ទាហានរុស្ស៊ីកំពុងគ្រប់គ្រង។ រីឯការប្រយុទ្ធគ្នាយ៉ាងខ្លាំងៗកំពុងបន្តនៅឯភាគខាងកើតនៃតំបន់ លូហាន (Luhansk) និងដូណេត (Donetsk) ជាបន្តទៀត។

ការវា.យប្រហាររបស់រុស្ស៊ីទៅលើអ៊ុយក្រែន នាពេលនេះបានផ្លាស់ប្ដូរយុទ្ធសាស្ត្រ គឺប្រែពីកន្លងមករុស្ស៊ីធ្លាប់កំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធយោធា ប៉ុន្តែពេលនេះបែរទៅជាវា.យប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនទៅបិញ ដែលបង្ខំឲ្យជនស៉ីវិលរាប់ម៉ឺននាក់រស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់ ទីប្រជុំជនងងឹតឈឹង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×