ប្រភពពីស៊ីនហួរឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន Delfin Lorenzana នៅថ្ងៃទី ១១ ខែមិថុនា ប្រកាសថា ប្រធានាធិបតី Rodrigo Duterte បានយល់ព្រមនឹងផែនការ ដែលអនុញ្ញាតឲ្យកងកម្លាំងប្រដាប់អាវុធហ្វីលីពីន (AFP) ទិញបន្ថែមយន្តហោះប្រយុទ្ធ យន្តល្បាតរយៈចម្ងាយឆ្ងាយ ឧត្ថម្ភាចក្រប្រយុទ្ធ កាំភ្លើងយុទ្ធភ័ណ្ឌយោធាទំនើប និងនាវាមុជទឹកមួយគ្រឿង ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Lorenzana លើកឡើងច្បាស់ថា ៖ “យើងខ្ញុំកំពុងពិនិត្យមើលអំពីលទ្ធភាព និងប្រភពផ្គត់យោធភ័ណ្ឌទាំងនេះ រួមមានកូរ៉េខាងត្បូង រុស្ស៊ី និងបណ្តាប្រទេសដទៃទៀត ។
កាលពីសប្តាហ៍មុន មន្ត្រីសន្តិសុខពីររូប បានធ្វើឲ្យបែកធ្លាយផែនការរបស់ AFP ដែលនឹងទិញយន្តហោះប្រយុទ្ធពហុមុខងារចំនួន ១២គ្រឿង និងនាវាពិឃាតខ្នាតតូចពីរគ្រឿង ខណៈពេលដែលនាវាមុជទឹក នៅត្រូវការពេលវេលាសម្រាប់ពិចារណា ៕ សូយន