Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការរបបសឹកមីយ៉ាន់ម៉ា កាត់ទោសអតីតតំណាងរាស្រ្ដម្នាក់ ឲ្យជាប់គុកជាង១៧០ឆ្នាំ

រដ្ឋធានីណៃពិដោរ៖ តុលាការ នៃរបបយោធាមីយ៉ាន់ម៉ា បានសម្រេចកាត់ទោស ប្រឆាំងនឹងអតីតសមាជិកសភាម្នាក់ មកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោស្រី អ៊ោង សាន់ស៊ូជី (Aung San Suu Kyi) ដែលត្រូវបណ្ដេញចេញពីអំណាច ដាក់ពន្ធនាគារយៈពេល១៧៣ឆ្នាំ។

សារព័ត៌មាន ABC បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២ ខែវិច្ឆិកា ថា តុលាការ នៅក្នុងប្រទេសមីយ៉ាន់ម៉ា គ្រប់គ្រងដោយរបបយោធា កាលពីថ្ងៃចន្ទ បានកាត់ទោស ដាក់ពន្ធនាគារ រយៈពេល១៤៨ឆ្នាំ ប្រឆាំងនឹងលោក វីន ម្យីន ហ្លាំង (Win Myint Hlaing) អាយុ៥២ឆ្នាំ ជាអតីតសមាជិកសភា មកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោស្រី អ៊ោង សាន់ស៊ូជី ដែលត្រូវបានបណ្ដេញចេញពីអំណាច កាលពីឆ្នាំមុន បន្ថែមពីលើទោសទណ្ឌ ដែលត្រូវបានកាត់ កាលពីមុន។ ជាមួយនឹងការផ្ដន្ទាទោសថ្មី និង ការកាត់ក្ដីពីតុលាការ កាលពីមុន ក្រោមរបបយោធាមីយ៉ាន់ម៉ា ធ្វើឲ្យគាត់ ត្រូវជាប់ពន្ធនាគារសរុប កើនដល់១៧៣ឆ្នាំ។

តុលាការ នៅក្នុងរបបយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ បានសម្រេចផ្ដន្ទាទោស ប្រឆាំងនឹងលោក Win Myint Hlaing ក្រោយការសម្រេចសាលក្រមប្រឆាំងនឹងរូបគាត់ ក្រោមការចោទប្រកាន់ពីបទភេរវកម្ម។ នេះជាការកាត់ទោស ដាក់ពន្ធនាគារ មានរយៈពេលវែងបំផុត សម្រាប់អតីតសមាជិក នៃរដ្ឋាភិបាលរបស់លោកស្រី Aung San Suu Kyi និង គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី ចាប់តាំងពីលោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង (Min Aung Hlaing) បានដឹកនាំកងទ័ព ធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក៕រក្សាសិទ្ធិដោយ ៖ សារាយSN

×