Friday, May 10, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹងច្បាស់ហើយ ! អាជ្ញាធរជាតិអប្សរា បញ្ជាក់ពីប្រភេទត្រី ដែលងាប់នៅក្នុងកសិន្ទុប្រាសាទអង្គរវត្ត

spot_img

ភ្នំពេញៈ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ឲ្យដឹងថា នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៣និង៤០នាទី ក្រុមការងារសំអាតបរិស្ថាន អនាម័យនៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញត្រីអារ៉ាប៉ៃម៉ា (Arapaima) ប្រវែង២,១៥ម៉ែត្រ ទទឹង០,៤០ម៉ែត្រ ដែលជាប្រភេទត្រីទឹកសាប មានប្រភពមកពីតំបន់អាម៉ាហ្សូន នៅអាមេរិចខាងត្បូង បានស្លាប់នៅក្នុងកសិន្ធុប្រាសាទអង្គរវត្ត។

អាជ្ញាធរជាតិអប្សរាបានបន្តថា ក្រុមការងារបានស្រង់យកត្រីនោះមកលើច្រាំង ជូនអ្នកជំនាញខាងជលផលពិនិត្យ និងបានកប់នៅផ្នែកខាងជើង នៃកសិន្ទុប្រាសាទអង្គរវត្ត តាមសេចក្តីសន្និដ្ឋានរបស់អ្នកជំនាញផ្នែកជលផល ត្រីនេះងា.ប់ដោយធម្មជាតិ ព្រោះពុំមានស្លាកស្នាមរិតរួតនៃមង ឬប្រការអ្វីផ្សេងឡើយ។

ប្រភពដដែលបញ្ជាក់ថា ត្រីងា.ប់នេះ ជាប្រភេទត្រីដែលស៊ីត្រីតូចជាងខ្លួន ជាអាហារ ហើយត្រូវបានមហាជនលួចយកព្រលែង ក្នុងកសិន្ទុប្រាសាទអង្គរវត្ត។ ពាក់ព័ន្ធនឹងករណីនេះ នាពេល កន្លងមក អាជ្ញាធរជាតិអប្សរា ធ្លាប់បានចេញសេចក្តីប្រកាសណែនាំ ហាមឃាត់ការព្រលែងត្រីក្នុងកសិន្ទុ ដែលពុំមែនជាប្រភេទត្រីក្នុងស្រុក ពីព្រោះសកម្មភាពនេះ អាចនាំឱ្យមានការបាត់បង់ពូជត្រីធម្មជាតិក្នុងស្រុកផងដែរ៕ រក្សាសិទ្ធិដោយៈចេស្តារ

spot_img
×