Friday, May 10, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនាក់ទំនងមិត្តភាព ជាប្រពៃណី រវាងវៀតណាមកម្ពុជា

spot_img

 
ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៦៧ ក្នុងសារលិខិតថ្វាយចំពោះសម្តេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋកម្ពុជា  លោកប្រធាន ហូជីមិញ បានគូសបញ្ជាក់យ៉ាងច្បាស់ថា៖ «ការភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ គឺជានិមិត្តរូបដ៏ត្រចះត្រចង់នៃចំណងទាក់ទងមិត្តភាពយុទ្ធសាមគ្គីភាពដ៏ស្អិតរមួត ហើយនោះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដ៏សំខាន់រវាងវៀតណាម និងកម្ពុជា ព្រមទាំងជាកត្តាដ៏សកម្មមួយក្នុងការរក្សាសន្តិភាពនៅឥណ្ឌូចិន និងអាស៊ីអាគ្នេយ៍»។

មួយថ្ងៃក្រោយបន្ទាប់មក ពោលគឺថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម និងព្រះរាជអាណាចក្រកម្ពុជា បានប្រកាសបង្កើតចំណងទាក់ទងការទូតជាផ្លូវការ បើកឡើងនូវទំព័រថ្មីមួយក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ។
នៅក្នុងសារលិខិតចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៦៨ ផ្ញើថ្វាយសម្តេចប្រមុខរដ្ឋ នរោត្តម សីហនុ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៥ ទិវាឯករាជ្យជាតិកម្ពុជា លោកប្រធាន ហូជីមិញ បានបន្តសង្កត់ធ្ងន់ថា៖ «នៅថ្ងៃនេះ ក៏ដូចទៅថ្ងៃអនាគតដែរ ប្រទេសយើងទាំងពីរ នឹងក្លាយជាមិត្តភ័ក្តដ៏ស្និទស្នាលដរាបរៀងទៅ»។

ក្រោយបង្កើតចំណងទាក់ទងការទូតរវាងសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម និងព្រះរាជអាណាចក្រកម្ពុជា ប្រទេសទាំងពីរ បានរួមគ្នាបោះជំហានទៅមុខប្រកបដោយកិច្ចអភិវឌ្ឍន៍។ រាជរដ្ឋាភិបាលនៃព្រះរាជអាណាចក្រកម្ពុជា គឺជារដ្ឋាភិបាលមួយក្នុងចំណោមរដ្ឋាភិបាលដំបូងៗលើពិភពលោកយើង ដែលបានប្រកាសទទួលស្អាល់រដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្ននៃរដ្ឋាភិបាលសាធារណរដ្ឋវៀតណាមខាងត្បូង ដោយបានអនុវត្តន៍នយោបាយអព្យាក្រឹត ចូលរួមគាំទ្រយ៉ាងសកម្មនូវការប្រយុទ្ធរបស់ប្រជាជនវៀតណាម។
ក្នុងកាលវេលានោះ ប្រជាជននៃប្រទេសទាំងពីរ វៀតណាម និងកម្ពុជា បានបន្តកៀកស្មាគ្នាក្នុងការប្រយុទ្ធរំដោះជាតិមាតុភូមិ ហើយបានគាំទ្រគ្នាទៅវិញទៅមក ដោយតម្លៃដ៏ខ្ពង់ខ្ពស់ឥតគណនា និងបានរួមគ្នាដណ្តើមនូវជ័យជំនះជាប្រវត្តិសាស្ត្រ នានិទាឃរដូវ ឆ្នាំ១៩៧៥។
ប៉ុន្តែក្រោយពេលដណ្តើមបានជ័យជំនះនេះ ទឹកដីកម្ពុជា ពុំបានទទួលនូវសន្តិភាពទេ តែថែមទាំងធ្លាក់ទៅក្នុងរបបប៉ុលពត ដ៏សាហាវព្រៃផ្សៃ ធ្វើឱ្យប្រជាជាតិកម្ពុជា ជួបនូវគ្រោះប្រល័យដ៏គួរឱ្យរន្ធត់ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។
នៅវេលានោះ ទោះបីថាវៀតណាម ពុំទាន់ជំនះបានផលវិបាកដ៏ធ្ងន់ធ្ងរ ដោយសារសង្គ្រាមយ៉ាងណាក៏ដោយ តែដោយបានយល់ច្បាស់នូវសភាពដ៏លំបាកលំបាករបស់កម្ពុជា និង ឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់រណសិរ្សសង្គ្រោះជាតិកម្ពុជា រួមជាមួយនឹងសាមគ្គីដ៏ស្អិតរមួតជួយគ្នាទៅវិញទៅមក នាគ្រាលំបាករបស់ប្រជាជាតិយើងទាំងពីរ វៀតណាម បានបន្តកៀកស្មារួមជាមួយនឹងកងកម្លាំងស្នេហាជាតិ និងប្រជាជាតិកម្ពុជា បង្កើតឡើងនូវជ័យជម្នះដ៏ត្រចះត្រចង់ ដោយបានជួយប្រជាជនកម្ពុជារួចផុតពីគ្រោះមហន្តរាយប្រល័យពូជសាសន៍ ហើយប្រទេសជាតិ ត្រូវបានស្តារ និងកសាងឡើងវិញឱ្យស្រស់បំព្រងដូចសព្វថ្ងៃនេះ។
 
ទំនាក់ទំនងវៀតណាមកម្ពុជា ត្រូវបានអភិវឌ្ឍន៍លើគ្រប់វិស័យដោយឥតឈប់ឈរ
នៅខែមិថុនា ឆ្នាំ២០២២ នៅឯព្រំដែនវៀតណាមកម្ពុជា រវាងស្រុកឡុកនិញ ខេត្តប៊ិញហ្វ៊ឺក និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រទេសទាំងពីរ បានប្រារព្ធខួបអនុស្សាវរីយ៍ដំណើរឆ្ពោះទៅផ្តួលរំលំប្រល័យពូជសាសន៍ប៉ុល ពត ក្រោមសហអធិបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាម ឯកឧត្តម ផាម មិញជិញ និង នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន ដែលគ្រានោះ លោកជាមេបញ្ជាការកងវរសេនាធំ បានរួមគ្នាជាមួយនឹងសហការីរបស់លោក សម្រេចចិត្តឆ្លងដែនទៅកាន់ប្រទេសវៀតណាម ក្នុងគោលបំណងទទួលយកការជួយគាំទ្រពីវៀតណាម ដែលជាព្រឹតិ្តការណ៍ប្រវត្តិសាស្ត្រ មិនត្រឹមតែជាដំណើរឆ្ពោះរំដោះទឹកដី និងប្រជាជនកម្ពុជា ចេញពីគ្រោះប្រល័យពូជសាសន៍ប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យទឹកដីនេះ រស់ឡើងវិញ សាមគ្គីភាពស្អិតរមួតរវាងវៀតណាមកម្ពុជាឡើងវិញផង។
ថ្លែងសង្កថាក្នុងឱកាសព្រឹត្តិការណ៍អបអរសារទរអនុស្សាវរីយ៍ដ៏ធំសម្បើមនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សកម្ពុជា និង ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ដោយសង្កត់ធ្ងន់ថា៖ «ដំណើរឆ្ពោះទៅផ្តួលរំលំរបបប៉ុលពត បាននាំមកនូវសន្តិភាពជូនទឹកដីកម្ពុជា មកនូវនាំសន្ធិសញ្ញាក្រុងប៉ារីស ហើយបានបន្តឆ្ពោះទៅជ័យជម្នះចុងក្រោយ គឺ អនុវត្តន៍សម្រេចបាននូវគោលនយោបាយបង្រួបបង្រួមជាតិ ឯករាជ្យជាតិ ប្រវត្តិសាស្រ្តបានកត់ត្រាទុកថាគឺ កងទ័ពប្រជាជនវៀតណាមបានរំដោះប្រជាពលរដ្ឋកម្ពុជាឱ្យរួចផុតរបបប្រល័យពូជសាសន៍ប៉ុល ពត»។
បើក្រឡេកមើលដំណាក់កាលប្រវត្តិសាស្ត្រកន្លងមក យើងកាន់តែឃើញច្បាស់នូវស្មារតីដ៏មានសារៈសំខាន់បំផុតនៃថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ និង ថ្លែងអំណរអរគុណដល់គុណបំណាច់ដ៏ធំសម្បើមរបស់កងទ័ព និងប្រជាជន នៃប្រទេសទាំងពីរ ជាពិសេសគុណបំណាច់របស់យុទ្ធជនពលី ដែលឆ្លងកាត់ទុក្ខសោកវេទនា បូជាសាច់ស្រស់ឈាមស្រស់ ប្រយុទ្ធដើម្បីសន្តិភាព និងសេរីភាពនៃប្រជាជនកម្ពុជា ដើម្បីចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជាតិ វៀតណាម កម្ពុជា ជាបងប្អូន។

ដោយបានឆ្លងកាត់ទុក្ខសោកវេទនាដ៏ច្រើនអនេក កម្ពុជាបានឈានឆ្ពោះទៅតាមមាគ៌ាដ៏រឹងមាំ ដើម្បីកសាងប្រជាជាតិរបស់ខ្លួន ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ត្រូវបានរក្សា និងអភិវឌ្ឍន៍ឡើងជាលំដាប់។ កាលពីឆ្នាំ១៩៩៥ ក្នុងឱកាសទទួលបដិសណ្ឋារកិច្ច ឯកឧត្តម ឡេ ឌឹកអាញ់ ប្រធានរដ្ឋវៀតណាមដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅភ្នំពេញ ព្រះមហាក្សត្រ នរោត្តម សីហនុ បានមានព្រះរាជឱង្ការប្រាប់ប្រមុខរដ្ឋវៀតណាមថា៖ «ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ គឺសំដៅបម្រើផលប្រយោជន៍ដ៏ខ្ពង់ខ្ពង់ និងបំណងប្រាថ្នានៃប្រជាជនប្រទេសទាំងពីរ ហើយនោះគឺជាកត្តាដ៏ចាំបាច់សម្រាប់ ស្ថេរភាព សន្តិភាព វឌ្ឍនភាព សម្រាប់តំបន់ដ៏ធំទូលាយ ទីកន្លែងដែលយើងត្រូវរស់នៅជាប់ក្បែរខាងគ្នា រហូតតរៀងទៅ»។

នៅឆ្នាំ២០០៥ ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានឯកភាពគ្នាដាក់ចេញនូវទិសស្លោក ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី៖ «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ រឹមមាំយូរអង្វែង»។ ជាមួយនឹងពាក្យស្លោកនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ទំនាក់ទំនងវៀតណាមកម្ពុជា ត្រូវបានពង្រឹងឡើងជាលំដាប់ឥតឈប់ឈរ ហើយនិងអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយបានមកនូវផលប្រយោន៍ដ៏ពិតប្រាកដជូនប្រជាជននៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថេរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។

យើងរីករាយសាទរដោយបានឃើញថា ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរ បន្តអភិវឌ្ឍន៍បានយ៉ាងល្អប្រពៃ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ នៅតែបន្តរក្សាបានការជួបប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ក្រោមរូបភាពជាច្រើន ហើយសម្បីតែក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩ ដ៏ស្មុគស្មាញ ក៏នៅតែជួបប្រាស្រ័យទាក់ទងគ្នាតាមប្រព័ន្ធនិមិត្ត។
កិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន ខេត្ត ក្រុង មូលដ្ឋាននានា និងក្របខ័ណ្ឌសហប្រតិបត្តិការដទៃទៀត ត្រូវបានអនុវត្តកាន់តែទទួលបានប្រសិទ្ធិភាព នាំឱ្យទំនាក់ទំនងលើវិស័យនានា កាន់តែបានស៊ីជម្រៅ ព្រមទាំងបាន ធ្វើនូវសកម្មភាពទំនាក់ទំនងប្រជាជន ដូចជា៖  រណសិស្ស ក្រុមរណសិស្សមិត្តភាព ក្រុមតំណាងរាស្ត្រមិត្តភាព សមាគមន៍មិត្តភាព អង្គការមហាជននៃប្រទេសទាំងពីរ ជាពិសេសសកម្មភាពដ៏ផុសផស់ និងគ្រប់ទីកន្លែងតាមបណ្តាខេត្តជាប់ព្រំដែន រួមចំណែកលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន ជាពិសេស ជំនាន់យុវវ័យ ទៅលើប្រពៃណី សាមគ្គីភាពមិត្តភាព កិច្ចសហប្រតិបត្តិការ ការជួយគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ។

ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរ ទទួលបាននូវការអភិវឌ្ឍន៍យ៉ាងលឿន ព្រមទាំងសម្រេចបាននូវលទ្ធផលដ៏គួរជាទីពេញចិត្ត បរិមាណផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី នាឆ្នាំ២០២១ កន្លងមក សម្រេចបាន ៩.៥៤ ពាន់លានដុល្លារសហរដ្ឋអាមេរិក កើនឡើង ៧៩,១ ភាគរយ បើធៀបនឹងឆ្នាំ២០២០ ដោយឡែក ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២២ សម្រេច ៥.៥៤ ពាន់លានដុល្លារ កើន ១៨,៧ ភាគរយ ធៀបនឹងខណៈពេលដូចគ្នានៃឆ្នាំ២០២១។ មកទល់នឹងពេលនេះ វៀតណាម មានគម្រោងវិនិយោគ ១៨៨ នៅលើទឹកដីកម្ពុជា ហើយបរិមាណវិនិយោគទឹកប្រាក់ មានតម្លៃសរុប ២,៨ ពាន់លានដុល្លារ រក្សាបាននូវតួនាទីនាំមុខ ក្នុងចំណោមប្រទេសអាស៊ាន និងក្រុមប្រទេសចំនួន ៥ ដែលវិនិយោគនៅកម្ពុជាច្រើនជាងគេ។
 
ទេសចរណ៍បន្តការរីកចម្រើនលូតលាស់ក្នុងវិស័យសហប្រតិបត្តិការណ៍សក្តានុពល នារយៈពេល ៣ខែដំបូង នាឆ្នាំ២០២២ ខណៈបើកប្រទេសឡើងវិញ ចំនួនទេសចរណ៍មកកម្ពុជា កើនឡើងដល់ ៤ ម៉ឺន ៦ ពាន់នាក់ នាំមុខក្នុងចំណោមទេសចរណ៍ដែលមកកាន់កម្ពុជា រីឯកិច្ចសហប្រតិបត្តិការណ៍ការពារប្រទេស សន្តិសុខ ក៏មានកានឈានឡើងឥតឈប់ឈរ កិច្ចសហការនេះ គឺជាសសរស្តំដ៏សំខាន់មួយក្នុងចំណោម សសរនានា នៃទំនាក់ទំនងនៃប្រទេសទាំងពីរ ប្រទេសទាំងពីរបានអះអាងថា នឹងមិនអនុញ្ញាតិឱ្យកម្លាំងអមិត្តប្រើប្រាស់ទឹកដីប្រទេសមួយប្រឆាំងប្រទេសមួយ ឬបង្កការបំផ្លិចបំផ្លាញសន្តិសុខផងគ្នានោះឡើយ លើមូលដ្ឋាននៃសន្ធិសញ្ញានៃកិច្ចព្រមព្រៀងនានា រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ស្ថាប័ន មានសមត្ថកិច្ច និងប្រជាជន នៅតាមបណ្តោយព្រំដែន កំពុងសហការគ្នាយ៉ាងសកម្ម ក្នុងការអនុវត្តន៍គោលព្រំដែនគោក នៅឆ្នាំ២០១៩ ប្រទេសទាំងបានចុះហត្ថលេខាលើកំណត់ហេតុស្តីពីលទ្ធផលនៃការសម្រេចបានការបោះបង្គោលព្រំដែនគោក ចំនួន ៨៤ ភាគរយ ហើយនៅសល់១៦ ភាគរយទៀត ប្រទេសទាំង២ នឹងបន្តខិតខំដោះស្រាយ ក្នុងក្របខ័ណ្ឌនៃការរក្សានូវព្រំដែន មិត្តភាព និងសហប្រតិបត្តិការនៃរឹងមាំ។

រដ្ឋាភិបាលនៃប្រទេសទាំងពីរ តែងបង្កលក្ខណៈងាយស្រួលឱ្យប្រជាជនរបស់ទាំងពីរ បានរស់នៅដោយងាយស្រួលលើទឹកដីរៀងៗខ្លួន ដោយគោរពទៅតាមច្បា ប់ប្រទេសនីមួយៗ។
ចំពោះវិស័យកិច្ចសហប្រតិបត្តិការដទៃទៀត ដូចជា៖ អប់រំ បណ្តុះបណ្តាល គមនាគមន៍ ដឹកជញ្ជូន វប្បធម៍ សុខាភិបាល ទូរគមនាគមន៍ ត្រូវបានយកចិត្តទុកដាក់ជម្រុញឱ្យមានការអភិវឌ្ឍន៍។

វៀតណាម បានផ្តល់អាហាររូបករណ៍រយៈពេលវែងដល់និស្សិតកម្ពុជាទៅរៀនសូត្រ ហើយនិស្សិតវៀតណាមមួយចំនួន ក៏បានមករៀនសូត្រនៅក្នុងប្រទេសកម្ពុជា កាន់តែច្រើនៗឡើង។ ប្រទេសទាំងពីរ តែងតែធ្វើការផ្លាស់ប្តូរសកម្មភាពវប្បធម៌ សិល្បៈ នៅតាមបណ្តាខេត្តជាប់ព្រំដែន ហើយវៀតណាម តែងតែចាត់បញ្ជូនក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តមកកាន់កម្ពុជា ពិនិត្យព្យាបាលប្រជាជនកម្ពុជា ដោយឥតបង់ថ្លៃ ក្នុងនោះ មានប្រជាជនកម្ពុជា បានអញ្ជើញទៅពិនិត្យ និងព្យាបាលជំងឺនៅវៀតណាមដែរ ហើយការពិនិត្យ និងព្យាបាលជំងឺនោះ ត្រូវអនុវត្តន៍ដូចគ្នានឹងប្រជាជនវៀតណាមដែរ ជាពិសេសប្រទេសទាំងពីរ បានយកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមក ក្នុងការទប់ទល់បង្ការប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ១៩។

ប្រទេសទាំងពីរបានសហការគ្នាយ៉ាងជិតស្និទ នៅតាមបណ្តាវេទិកាអន្តរជាតិ តំបន់ និង អនុតំបន់នានា ជាពិសេស នៅឯអង្គការសហប្រជាជាតិ អាស៊ាន អាស៊ានដៃគូ តំបន់អភិវឌ្ឃន៍ត្រីកោណកម្ពុជាឡាវវៀតណាម រួមចំណែកលើកកម្ពស់តួនាទី និងកិត្យានុភាពនៃប្រទេសនីមួយៗ នៃប្រជាជនក្នុងតំបន់ និង នៅក្នុងពិភពលោក។

ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥៥ ថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជាវៀតណាម (២៤. មិថុនា.១៩៦៧/ ២៤. មិថុនា.២០២២) អបអរសាទរឆ្នាំមិត្តភាពកម្ពុជាវៀតណាម ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស បានថ្លែងគូសបញ្ជាក់យ៉ាងច្បាស់ថា៖ កម្ពុជា និងវៀតណាម ជាប្រទេស២ ជាប់ក្បែរខាងគ្នា មានទំនាក់ទំនងជាមួយគ្នាជាង ១ពាន់ឆ្នាំកន្លងមកហើយ ប្រទេសទាំងពីរបានឆ្លងកាត់នូវការលំបាកដ៏ច្រើន ហើយក៏បានជួយគ្នាទៅវិញទៅមក ក្នុងបុព្វហេតុទាមទារឯករាជ្យរហូតដល់ការដណ្តើមជ័យជម្នះយ៉ាងត្រចះត្រចង់ លើពួកអាណានិគមនិយម ចំណងទាក់ទងដីជិតស្និទ្ធនោះ ត្រូវបានថ្នាក់ដឹកនាំពីមួយជំនាន់ទៅមួយ ពូនជ្រំ តាំងពីជំនាន់ ព្រះករុណា ព្រះនរោត្តម សីហនុ ជាមួយអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម ច្រើនជំនាន់រហូត និងទល់មកពេលនេះ ហើយចាប់ពីឆ្នាំ២០០៥ មក ទំនាក់ទំនងកម្ពុជា ត្រូវបានលើកកម្ពស់មកជា «ទំនាក់ទំនងសកម្មភាព មិត្តភាពជាប្រពៃណី និងសហប្រតិបត្តិការលើគ្រប់វិស័យ»។

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមទៀតថា៖ ប្រទេសទាំងពីរ មានសមត្ថភាពរក្សាបាននូវចំណងទាក់ទងដ៏ស្អិតរមួតនេះ សហការលើគ្រប់វិស័យ និង នៅលើគ្រប់ទម្រង់ ទាំងទ្វេភាគី ទាំងពហុភាគី និង ឆ្លងកាត់នូវរាល់ការលំបាក គ្រប់ដំណាក់កាល សំដៅកែលម្អ លើកកម្ពស់ជីវភាពរស់នៅប្រជាជន និងផលប្រយោជន៍នៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាសន្តិភាព ស្ថេរភាព អភិវឌ្ឍន៍យ៉ាងរឹងមាំ និង វិបុលភាពនៅក្នុងសហគមន៍ និង ពិភពលោក។

នៅក្នុងឱកាសដំណើរទស្សនកិច្ច ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃ ខ.ភ.ម មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងជាសមាជិកគណៈកម្មការអចិន្ត្រៃយ៍ នៃគណៈកម្មការកណ្តាល CPP ឯកឧត្តម ង្វៀន ស៊នហ៊្វុក ប្រធានរដ្ឋវៀតណាម បានរៀបចំធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ជូន ឯកឧត្តម ហ៊ុន ម៉ាណែត។ ប្រធានរដ្ឋវៀតណាម ង្វៀន ស៊នហ្វ៊ុក បានអះអាងថា៖ ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត មកកាន់វៀតណាម មានការរួមចំណែកយ៉ាងសំខាន់ដល់ជោគជ័យនៃការប្រារព្ធឆ្នាំវៀតណាមកម្ពុជា ឆ្នាំ២០២២ និង អបអរសាទរខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងវៀតណាមកម្ពុជា។

ប្រមុខរដ្ឋវៀតណាម ថ្លែងការណ៍ផ្តាំផ្ញើតាមរយៈ ហ៊ុន ម៉ាណែត ថ្វាយព្រះមហាក្សត្រកម្ពុជា ថ្នាក់ដឹកនាំកម្ពុជាទាំងអស់ ឱ្យបន្តសម្រេចស្នាដៃធំធេងថ្មីៗថែមទៀត ជាពិសេសជោគជ័យ ក្នុងការប្រជុំអាស៊ានដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះប្តូរវេន នាឆ្នាំនេះ ព្រមទាំងទទួលនូវជោគជ័យ ក្នុងការបោះឆ្នោតថ្នាក់ជាតិ នាឆ្នាំ២០២៣ខាងមុខ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់ប្រជាជនកម្ពុជា ចំពោះការជួយឧបត្ថម្ភគាំទ្ររបស់បក្ស និងប្រជាជនវៀតណាម ក្នុងការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ និង អរគុណវៀតណាម ដែលជួយជ្រោមជ្រែងកម្ពុជា ក្នុងឱកាសកម្ពុជា បំពេញភារកិច្ចជាប្រធានអាស៊ានប្តូរវេន នាឆ្នាំ២០២២នេះ ជាពិសេស ក្នុងឱកាសដែលសភាពការណ៍លោក តំបន់ មានការប្រែប្រួលដ៏ស្មុគស្មាញ ដោយតម្រូវឱ្យប្រទេសទាំងពីរ កាន់តែត្រូវពង្រឹងសាមគ្គីភាព និងជិតស្និទគ្នាបន្ថែមទៀត។

ប្រមុខរដ្ឋវៀតណាម ង្វៀន ស៊នហ្វ៊ុក និង ឯកឧត្តម ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីសោមនស្សរីករាយលើកិច្ចអភិវឌ្ឍន៍យ៉ាងសកម្មក្នុងរយៈពេលថ្មីៗនេះ ជាពិសេសប្រទេស នៅតែបន្តរក្សាទំនាក់ទំនងដោយផ្ទាល់ ផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំលើគ្រប់វិស័យ សហការរៀបចំសកម្មភាពជាច្រើន ប្រកបដោយជោគជ័យ ក្នុងក្របខណ្ឌនៃមិត្តភាពកម្ពុជា វៀតណាម ២០២២ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យការពារប្រទេស នាពេលកន្លងមក ដោយបានចាត់ទុកថា វិស័យការពារប្រទេសគឺជាសសរស្តំយ៉ាងសំខាន់ ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ហើយទំនាក់ទំនងការពារ ត្រូវបន្តអភិវឌ្ឍន៍ឱ្យបានខ្លាំងក្លាស៊ីជម្រៅ លើច្រើនផ្នែកប្រកបដោយប្រសិទ្ធិភាព ក្លាយជាការពិតជាក់ស្តែង ដើម្បីផលប្រយោជន៍រក្សាសន្តិភាព ស្ថេរភាព ឯករាជ្យ និង ស្វ័យឧបត្ថម្ភរបស់ប្រទេសនីមួយៗ៕ ចងក្រងដោយ៖ CEN

Lễ đón trọng thể Chủ tịch nước Nguyễn Xuân Phúc thăm cấp Nhà nước Vương quốc Campuchia
spot_img
×