មេដឹកនាំទាំងពីរកំពុងតែដើរបណ្តើរជជែកគ្នាបណ្តើរ នៅក្រៅបន្ទប់សន្និសីទកំពូល ។
“កិច្ចប្រជុំបានប្រព្រឹត្តទៅល្អជាងការរំពឹងទុក ។ យើងខ្ញុំកំពុងរៀបចំពិធីចុះហត្ថលេខាហើយខ្លឹមសារលំអិតនឹងត្រូវបានប្រកាសប៉ុន្មាននាទីទៀត” ប្រធានាធិបតីត្រាំ
ថ្លែងប្រកាសទៅកាន់អ្នកសារព័ត៌មាន នៅCapella ប៉ុន្តែលោកគីម ជុងអ៊ុន សើចញឹមៗតែមិននិយាយអ្វីទាំងអស់ ។
ពុំមានព័ត៌មានអ្វីពីឯកសារលោកត្រាំ និងលោកគីមជុងអ៊ុន ចុះហត្ថលេខា ក៏ដូចជាអ្នកទាំងពីរបានព្រមព្រៀងគ្នាពីរឿងអ្វីខ្លះ ។
លោកត្រាំ និងលោកគីម ដើរបណ្តើរជជែកគ្នាបណ្តើរ ក្រោយកិច្ចប្រជុំពេលកំពុងបរិភោគអាហារ ៕ សូយន