ទាំងនេះគឺជារូបភាពដ៏សែនរន្ធត់ពេកក្រៃ ដែលបានបង្ហាញពីទិដ្ឋភាពផលប៉ះពាល់ដ៏ធ្ងន់ធ្ងរមួយ នៃគ្រោះមហន្តរាយធម្មជាតិព្យុះភ្លៀង និងទឹកជំនន់ដ៏ខ្លាំងក្លា ស្ថិតនៅក្នុងខេត្ត Guangdong ភាគខាងជើងនៃប្រទេសចិន -ទីកន្លែងដែលមនុស្សយ៉ាងតិច ៤ នាក់ ត្រូវបានសម្លាប់ដោយទឹកជំនន់ និងភ្លៀងធ្លាក់ដ៏គំហក់នេះកាលពីថ្ងៃសុក្រ ទី៨ ខែមិថុនា ឆ្នាំ២០១៨ ។
ស្ត្រីម្នាក់បានស្លាប់ដោយត្រូវខ្សែភ្លើងឆក់ ខណៈឈរនៅជាប់នឹងបង្គោលភ្លើងនៃចំណតឡានក្រុង Fouan ។ ភ្លើងអគ្គិសនីត្រូវបានកាត់ផ្តាច់នៅគ្រប់ទីកន្លែងចំណតឡានក្រុង ខណៈផ្លូវនៅតែជន់លិចដោយទឹក ។
ក្មេងប្រុសអាយុ ១៧ ឆ្នាំ ម្នាក់ ក៏បានស្លាប់នៅលើផ្លូវពោរពេញដោយទឹក ប៉ុន្តែ គេពុំច្បាស់ថាតើគាត់ស្លាប់ដោយសារអគ្គិសនីឆក់ ឬ យ៉ាងណានោះទេ ។ តែឪពុករបស់ក្មេងប្រុសនោះនៅតែទទួចថា កូនប្រុសរបស់គាត់ត្រូវខ្សែភ្លើងឆក់ ។
សាកសពម្នាក់ត្រូវបានរកឃើញអណ្តែតនៅលើផ្លូវ Chao Cheng ក្បែរបង្គោលភ្លើង និងប្រអប់អគ្គិសនី ។ បើទោះបីក្រុមសង្គ្រោះព្យាយាមបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យយ៉ាងណាក្តី ក៏ក្រុមគ្រូពេទ្យពុំអាចជួយសង្គ្រោះជីវិតរបស់ពួកគេឡើយ ។
ការស្លាប់នេះបានបង្កឲ្យរីករាលនៅទូទាំងទីក្រុង ដែលជាហេតុធ្វើឲ្យពួកអាជ្ញាធរត្រូវទទួលខុសត្រូវចំពោះការងារនេះយ៉ាងសស្រាក់សស្រាំ ៕ ឧត្តម