ភ្នំពេញ៖ កម្ពុជា និងវៀតណាម នៅល្ងាចថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានរៀបចំវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម ២០២២។ វេទិកានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម។
វេទិកាដ៏មានសារៈសំខាន់នេះរៀបចំធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក ង្វៀន ហុងស៊ាន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម, លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោក ង្វៀន ជីយុង រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម។ វេទិកានេះ ក៏មានការអញ្ជើញចូលរួមដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងអ្នកធ្វើធុរកិច្ចកម្ពុជា និងវៀតណាមជាច្រើនរូបផ្សេងទៀត។

វេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម ២០២២ រៀបចំឡើងដើម្បីពង្រឹង និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការរបស់លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាមនៅកម្ពុជា។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីវ័នព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងវទិកាជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម២០២២ ដោយបានកោតសរសើរដល់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក្រសួងផែនការនិងវិនិយោគវៀតណាម ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានសហការរៀបចំឱ្យមានវេទិកានេះ ឡើងនាឱកាសដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទុះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង៤១ និងកិច្ច ប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២៩។

វេទិកានាថ្ងៃនេះ ប្រព្រឹត្តឡើងក្នុងឱកាសដ៍នក្ខត្តឫក្សនៃឆ្នាំគម្រប់ខួបលើកទី ៥៥ នៃការផ្សារ ភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ។ វៀតណាម និងកម្ពុជាមានទំនាក់ទំនងល្អនឹងគ្នាជា យូរលង់ណាស់មកហើយ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងទំនាក់ទំនងជា ប្រចាំនៃប្រជាជនយើងទាំងពីរ ដែលនេះបានបង្ហាញយ៉ាងប្រត្យក្សពីភាពជាអ្នកជិតខាងល្អ មិត្តភាពជា ប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង ដោយឈរលើគោលការណ៍ជឿ ទុកចិត្តគ្នានិងគោរពគ្នាទៅវិញទៅមក មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងបានគាំទ្រគ្នាទៅវិញទៅមក លើផ្នែកសង្គម សេដ្ឋកិច្ច នយោបាយ និងការទូត កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំង ពីរកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់តាមរយៈកំណើននៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍ ជាពិសេស ក្នុងយុទ្ធនាការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រដ្ឋាភិបាលយើង ទាំងពីរបានផ្តល់ជំនួយឱ្យគ្នាទៅវិញទៅមកទាំងស្មារតី ថវិកា និងសម្ភារៈសុខាភិបាលកន្លងមក ប្រទេសកម្ពុជា និងវៀតណាមបានជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងចំណោមប្រទេស នៅអាស៊ី នៅក្នុងសន្ទូស្សន៍ស្តារឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ របស់កាសែតជប៉ុន នឹកក (NIKKEI) ដែលបានធ្វើការវាយតម្លៃ និងចាត់ថ្នាក់ប្រទេសជាច្រើនលើសកលលោកអំពីសមត្ថភាព របស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងនៃជំងឺកូដ-១៩ ការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំង និងការស្ដារ សកម្មភាព សង្គម-សេដ្ឋកិច្ចឡើងវិញជាដើម ការវាយតម្លៃនេះបានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ ប្រទេសយើងទាំងពីរក្នុងការស្តារឡើងវិញនូវសង្គម និងសេដ្ឋ-កិច្ច បានលឿនជាងគេ ក្រោយវិបត្តិនៃ ជំងឺកូវីដ-១៩ រហូតឈានទៅបើកទ្វារស្វាគមន៍ភ្ញៀវទេសចរ និងធុរជនបរទេសមុនប្រទេសជាច្រើន ដទៃទៀត ដោយបានលុបបំបាត់នូវការអនុវត្តវិធានការរឹតត្បិតមួយចំនួន។

បើក្រឡេកមើលតួលេខទេសចរបរទេសដែលបានមកទស្សនានៅកម្ពុជា គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២ ទេសចរវៀតណាមឈរនៅលំដាប់លេខរៀងទី២ ដែលមានចំនួនសរុបជាង ២៨ម៉ឺននាក់ កើនឡើងជាង៣ដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១កន្លងទៅ ទន្ទឹមនឹងនេះ ចំនួនភ្ញៀវទេសចរនៃប្រទេសទាំងពីរ ពីងថានឹងមានកំណើនបន្ថែមទៀតតាមរយៈការពន្លឿន សកម្មភាពផ្សព្វផ្សាយ ព្រមទាំងការបង្កើនការតភ្ជាប់ក្នុងចំណោមគោលដៅ និងផលិតផលទេសចរណ៍ ជាមួយគ្នានេះ ដើម្បីត្រៀមខ្លួនទទួលយករំហូរទេសចរបរទេសកាន់តែច្រើន រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្ដាល និងអាកាសយានដ្ឋានអន្តរជាតិ សៀមរាបថ្មី ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ខាងមុខនេះ។
ក្នុងវិស័យពាណិជ្ជកម្ម យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា ឃើញថាទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងកម្ពុជានិងវៀតណាម គិតចាប់ពីខែមករាដល់ខែកក្កដា ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ មានកំណើនប្រមាណជាង ៣៤% ក្នុងវិស័យវិនិយោគ តាមការ រាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឃើញថាការវិនិយោគឯកជន គិតពីខែមករាដល់ខែតុលា ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ មានការកើនឡើងប្រមាណ ១,៣% ប៉ុន្តែយើង ពុំឃើញមានវត្តមានគម្រោងវិនិយោគថ្មីរបស់វៀតណាមនៅកម្ពុជាសោះក្នុងឆ្នាំនេះ និងឆ្នាំ២០២១ កន្លងទៅ ពុំដូចកាលពីមុនមានវិបត្តិជំងឺកូវីដ-១៩ ដែលវិនិយោគិនវៀតណាមបានមកបណ្តាក់ទុន ច្រើននៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម និងវិស័យទូរគមនាគមន៍ ក្នុងន័យនេះ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា សូមលើក ទឹកចិត្តឱ្យវិនិយោគិនវៀតណាមមកបណ្តាក់ទុនធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនឡើងវិញនៅកម្ពុជា ជាពិសេសក្នុងវិស័យដែលកំពុងមានសក្តានុពលខ្ពស់នៅកម្ពុជា ដូចជាកសិកម្មទំនើប ឧស្សាហកម្ម កែច្នៃចំណីអាហារ និងឧស្សាហកម្មកម្មន្តសាលធុនស្រាល ជាដើម។
ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ បានថ្លែងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម ក្នុងការឆ្លើយតបទៅនឹងវិបត្តិជំនីកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយរក្សាបាននូវអត្រាឆ្លង ក្នុងកម្រិតទាប តាមរយៈការអនុវត្តគោលនយោបាយគ្មានកួវីដ (“Zero-COVID Policy”), យុទ្ធនាការ ចាក់វ៉ាក់សាំង និងវិធានការគាំទ្រនានា រាប់បញ្ចូលទាំងវិធានការបញ្ចេញកញ្ចប់សាច់ប្រាក់ជាបន្តបន្ទាប់ ជួយដល់ក្រុមគ្រួសារក្រីក្រងាយរងគ្រោះ ព្រមទាំងវិធានការហិរញ្ញវត្ថុគាំទ្រដល់ជនបាត់បង់ការងារ និង សហគ្រាសដែលរងផលប៉ះពាល់ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានធ្វើឱ្យសេដ្ឋកិច្ចវៀតណាមលួ ប្រសើរឡើងវិញ និងមានកំណើនខ្ពស់

កម្ពុជាក៏មិនខុសពីវៀតណាម និងប្រទេសដទៃទៀតក្នុងពិភពលោក បានជួបប្រឈមនឹងការ រាតត្បាត និងផលប៉ះពាល់ជាអវិជ្ជមានពីជំងឺកូវីដ-១៩ និងបញ្ហាប្រឈមផ្សេងទៀតដូចជា ការប្រកួត ប្រជែងភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ បញ្ហា សម្ពាធអតិផរណាកើតចេញពីវិបត្តិថាមពល ដែលជាផលវិបាកនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅវិញទៅ មករបស់ប្រទេសមហាអំណាចពាក់ព័ន្ធនឹងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ទោះជាយ៉ាងនេះក្តី ក្នុងឆ្នាំ ២០២២នេះ ស្ថានការណ៍ហាក់មានភាពធូរស្រាលជាងមុនសម្រាប់កម្ពុជា ដោយយោងតាមការព្យាករ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៥, ៥% ក្នុងឆ្នាំ២០២២ និង៦,៦% ក្នុងឆ្នាំ២០២៣ ការងើបឡើងវិញជាបណ្តើរៗនៃសេដ្ឋកិច្ចកម្ពុជា គឺដោយសារកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពបុរេសកម្ម និងម្ចាស់ការរបស់រាជរដ្ឋាភិបាល តាមរយះ ការដាក់ចេញនូវវិធានការរក្សាលំនឹងសង្គម-សេដ្ឋកិច្ចទាន់ពេលវេលាជាបន្តបន្ទាប់ ជាមួយនឹងការចូលរួម យ៉ាងខ្លាំងក្លារបស់ប្រជាជនកម្ពុជាក្នុងស្មារតីប្រយុទ្ធប្រឆាំងនឹងវិបត្តិនៃជំងឺកូវីដ-១៩ បានបង្កើតនូវភាព សុំសហគមន៍ និងបានចូលរួមពង្រឹងមូលដ្ឋានគ្រឹះសម្រាប់កិច្ចអភិវឌ្ឍឡើងវិញឱ្យកាន់តែរឹងមាំសម្រាប់ កម្ពុជាវ
រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តដាក់ចេញ និងអនុវត្តនូវក្របខណ្ឌគោលនយោបាយ យុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវនានា សំដៅបង្កើនភាពទាក់ទាញ និងភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការស្រូបទាញ ការវិនិយោគក្នុងស្រុក និងបរទេស កម្ពុជាក៍បានស្វែងរកដៃគូពាណិជ្ជកម្មសម្រាប់ បើកច្រកទីផ្សារនាំចេញបន្ថែមទៀត តាមរយះការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និង
ពហុភាគីជាមួយប្រទេសផ្សេងៗផងដែរ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវក្របខណ្ឌ យុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយផ្លួវីដ-១៩ តាមគន្ថង ប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជំរុញ ការងើបឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា ទន្ទឹមនឹងនេះ ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បានកំណត់ វិស័យនិងសកម្មភាពវិនិ យោគអាទិភាពមួយចំនួនដែលត្រូវទទួលបានការលើកទឹកចិត្ត ហើយសុទ្ធសឹងជាវិស័យនិងសកម្មភាព ដែលមានលទ្ធភាពបង្កើតការងារ បង្កើនការផ្ទេរជំនាញនិងបច្ចេកវិទ្យា បង្កើនការតភ្ជាប់ជាមួយសហត្រាស ក្នុងស្រុក និងរួមចំណែកពង្រឹងការតភ្ជាប់ឧស្សាហកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល ជាមួយគ្នានេះ កម្ពុជាក៏កំពុងកែសម្រួលគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ដើម្បី តាមឱ្យទាន់នូវបម្រែបម្រួលនិម្មាបនកម្មសេដ្ឋកិច្ចសកល។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអបអរសាទរចំពោះមិត្តវៀតណាមដែលបានទទួលជោគជ័យក្នុងការ ទាក់ទាញវិនិយោគបរទេសនាពេលកន្លងមក ដើម្បីជំរុញការអភិវឌ្ឍវិស័យអេឡិចត្រូនិករបស់ខ្លួនជា លំដាប់ ដោយបានទាក់ទាញវិនិយោគពីក្រុមហ៊ុនបរទេសធំៗ ដូចជា ក្រុមហ៊ុនសាំសុង (SAMSUNG), និងក្រុមហ៊ុនហ្វក់ខន់ (FOXCONN) ដែលផលិតផលិតផលនានាផ្គត់ផ្គង់ឱ្យក្រុមហ៊ុនអេបផល(APPLE) រួមទាំងផលិតផលនាឡិកាដៃឆ្លាតវៃដែលប្រើបច្ចេកវិទ្យានិងជំនាញខ្ពស់។ កម្ពុជាមានបំណងផ្សារភ្ជាប់ខ្សែ ច្រវាក់ផលិតកម្មយានយន្ត និងអេឡិចត្រូនិក តាមរយៈការបង្កើតយុទ្ធសាស្ត្រប្រទេសបូក ជាពិសេស ជាមួយប្រទេសវៀតណាមដែលជាជម្រើសទី១ របស់វិនិយោគិនបរទេសនៃវិស័យទាំងពីរក្នុងការផ្លាស់ប្តូរ ទីតាំងផលិតកម្មក្នុងន័យនេះ ខ្ញុំសង្ឃឹមថា កម្ពុជានឹងទទួលបានតម្រោងវិនិយោតគាំទ្រដល់ការផ្គត់ផ្គង់ ខ្សែច្រវាក់ផលិតកម្មក្នុងវិស័យទាំងពីរ ពិសេសវិស័យអេឡិចត្រូនិក សម្រាប់ប្រទេសវៀតណាម។
រដ្ឋាភិបាលយើងទាំងពីរ បាននិងកំពុងខិតខំប្រឹងប្រែងបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគី ដោយបន្តរៀបចំ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់និងផ្នែករឹង ឱ្យកាន់តែមានភាពរលូន និងល្អប្រសើរជាងមុន ដើម្បីជំរុញកំណើនរំហូរពាណិជ្ជកម្ម និងវិនិយោគ រហូតឈានដល់ការចុះ ហត្ថលេខាបន្ថែមទៀតលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម និងអនុស្សរណះ យោគយល់គ្នាស្តីពីការបង្កើនចំនួនកូតាប្រភេទ និងបរិមាណនៃយានយន្តពាណិជ្ជកម្មដែលខ្ញុំ និង ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាមបានធ្វើជាអធិបតីកាលពីព្រឹកមិញនេះ លើសពីនេះ គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត ដែលនឹងចាប់ផ្តើមការសាងសង់នាពេលឆាប់ៗខាងមុខ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ទីក្រុងភ្នំពេញជាមួយប្រទេសវៀតណាម, កាត់បន្ថយពេល វេលាដឹកជញ្ជូនទំនិញ ព្រមទាំងអាចជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍លើផ្លូវជាតិលេខ១ ដែល ជាផ្លូវចម្បងដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅបាវិត។

សម្តេចបានបញ្ជាក់ថា “ខ្ញុំយល់ថា កម្ពុជា និងវៀតណាម គួរបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅ តាមច្រករបៀងសេដ្ឋកិច្ចខាងត្បូងសម្រាប់ជំរុញកំណើនពាណិជ្ជកម្ម និងទេសចរណ៍ ជាក់ស្តែង ដូចជា ការតភ្ជាប់ផ្លូវធ្វើដំណើរចេញពីច្រកព្រំដែនទៅកាន់គោលដៅទេសចរណ៍នៅក្នុងខេត្តជាប់ព្រំដែន ពិសេសខេត្តនៅតាមតំបន់ឆ្នេរដើម្បីសម្រួល និងទាក់ទាញភ្ញៀវទេសចរដែលធ្វើដំណើរទៅមកឆ្លងកាត់ ប្រទេសទាំងពីរ លើសពីនេះ កម្ពុជា និងវៀតណាមជាភាគីសមាជិក និងភាគីហត្ថលេខីនៃកិច្ចព្រម ព្រៀងអាស៊ាប (RCEP) ដែលជាយន្តការពាណិជ្ជកម្មសេរីពហុភាគីដ៍សំខាន់សម្រាប់លើកកម្ពស់ការ ពង្រឹងសមាហរណកម្មសេដ្ឋកិច្ចតំបន់, រក្សានូវវិបុលភាព និងស្ថិរភាពនយោបាយតំបន់ គួរបង្កើនកិច្ច សហការ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះឱ្យពេញលេញ និងមានប្រសិទ្ធភាព ខ្ពស់ ដើម្បីទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា”។
ក្នុងឱកាសនេះ តាងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៍ ឈ្លាសវៃរបស់វិនិយោគិនបរទេសទាំងអស់ ជាពិសេស វិនិយោគិនវៀតណាមដែលបានជ្រើសរើស និង មានបំណងជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគដ៍មានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើម ឬពង្រីក អាជីវកម្មរបស់ខ្លួន ខ្ញុំសូមអំពាវនាវដល់ធុរជន និងវិនិយោគិនវៀតណាមដែលធ្លាប់បានមកធ្វើ ទស្សនកិច្ចនៅកម្ពុជា និងធុរជន និងវិនិយោគិនមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់ បន្ថែមពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្តាក់ទុនវិនិយោគ ឬសហការវិនិយោគរួមគ្នាជាមួយវិនិយោគិនកម្ពុជា ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចសហ ប្រតិបត្តិការទ្វេភាគី និងពហុភាគីនានា ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមធានាជូនវិនិ យោគិនគ្រប់រូបនូវបរិស្ថានប្រកបដោយភាពអំណោយផល ជាពិសេស គឺសន្តិភាព សន្តិសុខ និងស្ថិរភាព នយោបាយ ក៍ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី










