ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមន៍កម្ពុជា វៀតណាមបានអញ្ជើញសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ នារសៀលថ្ងៃពុធទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ។

លោក ផាម មិញជិញ (Pham Minh Chinh) ក៏បានកោតសសើរដល់រដ្ឋាភិបាលកម្ពុជា ចំពោះការគ្រប់គ្រង នូវស្ថានភាពភាពកូវីដ១៩ បានយ៉ាងល្អ និងបានក្លាយជាប្រទេស ដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពីកូវីដ១៩ លឿន ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ លោក ក៏បានលើកឡើង អំពីស្ថានការណ៍របស់ប្រទេសវៀតណាម ក៏ដូចជា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីលើគ្រប់វិស័យផងដែរ។
ជាការឆ្លើយតប លោកជំទាវកិត្តិសង្គហបណ្ឌិត បានប្តេជ្ញាពង្រឹងនូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការសមាគមន៍ទាំងពីរ ឲ្យកាន់តែរីកចម្រើន ជា ពិសេស នៅក្នុងដំណាក់កាលដែល ប្រទេសជាតិមានសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍបានធ្វើឱ្យទំនាក់ទំនងទ្វេភាគី បានស្តែងចេញជាផ្លែផ្កាលើគ្រប់វិស័យ ពីវិស័យនយោបាយ រហូតដល់វិស័យ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និងវិទ្យាសាស្ត្រជាដើម។

លោក ផាម មិញជិញ (Pham Minh Chinh) បានបន្តគាំទ្រពង្រឹង និងពង្រីកនូវដំណើរការនៃសមាគមន៍ប្រទេសទាំងពីរ ក៏ដូចជា គាំទ្រនូវកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ចផងដែរ។
លោកជំទាវបានបន្តទៀតថា ដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីវៀតណាម ស្របនឹងការប្រារព្ធខួបអនុស្សាវ រីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដែលត្រូវបានកំណត់ជាឆ្នាំមិត្តភាពកម្ពុជា-វៀត ណាម ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី








