Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាធិបតីរុស្ស៊ី បញ្ជាឲ្យដកទាហានចេញ ពីទីក្រុងឃើរសុន

រដ្ឋធានីកៀវ៖ ប្រធានាធិបតីរុស្ស៊ី បានបញ្ជាឲ្យកងទ័ព ចេញពីទីក្រុងឃើរសុន (Kherson) ដែលជាតំបន់រឹបអូស ដោយកម្លាំងទាហានរបស់ក្រុងមូស្គូ ចាប់តាំងពីការផ្ទុះសង្គ្រាម ដំបូងទី នាថ្ងៃទី២៤ ខែកុម្ភៈ រហូតមក។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៩ ខែវិច្ឆិកា ថា ការប្រកាសរបស់រុស្ស៊ី កាលពីថ្ងៃពុធ បានធ្វើឡើង អស់រយៈពេលជាច្រើនសប្ដាហ៍ ក្រោយពេលអ៊ុយក្រែន បានវាយលុកចូលទីក្រុងឃើរសុន។ សកម្មភាពនេះ បានបង្ហាញ អំពីការវា.យលុកប្រកបដោយសក្តានុពល ប្រឆាំងនឹងយុទ្ធនាការយោធារបស់រុស្ស៊ី នៅអ៊ុយក្រែន កាលពីចុងខែកុម្ភៈ រហូតមក។

នៅក្នុងការធ្វើអត្ថាធិប្បាយ តាមបណ្ដាញទូរទស្សន៍ លោកឧត្តមសេនីយ៍ ស៊ើរហ្គេ ស៊ូរ៉ូវីគីន (Sergei Surovikin) បានថ្លែង ថា កម្លាំងទាហានរុស្ស៊ី មិនអាចរក្សាទីក្រុងឃើរសុន (Kherson) នេះ បានឡើយ។

លោក Surovikin ឈរនៅក្នុងសាលប្រជុំ និង បង្ហាញពីទីតាំងកងទ័ព នៅលើផែនទី ដែលជាព័ត៌មានលម្អិត ដោយអះអាង ថា «ការវាយតម្លៃយ៉ាងទូលំទូលាយ អំពីស្ថានភាពបច្ចុប្បន្ន កងទ័ពរុស្ស៊ី ត្រូវបានស្នើឡើង ដើម្បីការពារតាមបណ្តោយច្រាំងខាងឆ្វេង ភាគខាងកើត ទន្លេនីប្រូ»។

លោកឧត្ដមសេនីយ៍ បានសង្កត់ធ្ងន់ ថា «ខ្ញុំយល់ថា នេះជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ យើងនឹងរក្សានូវអ្វីៗដែលសំខាន់បំផុត គឺអាយុជីវិតទាហានរបស់យើង ហើយជាទូទៅ ប្រសិទ្ធភាពប្រយុទ្ធរបស់កងទ័ព គឺគ្មានប្រយោជន៍ នៅក្នុងការរក្សាតំបន់នោះឡើយ»។

លោក ស៊ើរហ្គេ ស៊យហ្គូ ( Sergei Shoigu) រដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី ក៏បានបន្ទរនូវការអត្ថាធិប្បាយ និង បានបញ្ជាក់ ថា «ខ្ញុំបានឯកភាព លើការសម្រេចចិត្ត និង សំណើទាំងអស់នេះ។ ការដកកងទ័ព នឹងជាវិធានការបញ្ជូនកម្លាំងឆ្លងកាត់ទន្លេនីប្រូនេះ»។

ការប្រកាសដកកងទ័ពរុស្ស៊ី បានកើតឡើង ត្រឹមតែប៉ុន្មានម៉ោង ក្រោយពេលលោក គីរីល ស្រ្ដែមូសូវ (Kirill Stremousov) អនុប្រធានតំបន់ឃើរសុន គាំទ្រដោយក្រុងមូស្គូ ត្រូវបានរាយការណ៍ ពីការស្លា.ប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្ដបុកគ្នា បន្ទាប់ពីជំរុញឲ្យអ្នកស្រុក ត្រូវជម្លៀសចេញពីតំបន់នោះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×