Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មការអឺរ៉ុប ស្នើសុំកញ្ចប់ជំនួយ១៨ពាន់លានអឺរ៉ូ សម្រាប់អ៊ុយក្រែន

ទីក្រុងប៊្រុចសែល៖ គណៈកម្មការសហភាពអឺរ៉ុប បានស្នើកញ្ចប់ជំនួយស្ថិរភាព និង អាចព្យាករសម្រាប់អ៊ុយក្រែន នៅឆ្នាំ២០២៣ នឹងកើនឡើង ដល់១៨ពាន់លានអឺរ៉ូ ឬស្មើនឹងប្រហែល១៨,០៧លានដុល្លារសហរដ្ឋអាមេរិក។

បើតាមគេហទំព័ររបស់គណៈកម្មការសហភាពអឺរ៉ុប បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៩ ខែវិច្ឆិកា ថា ក្រោយកិច្ចប្រជុំគណៈកម្មការសហភាពអឺរ៉ុប ចន្លោះពីថ្ងៃទី២០-២១ ខែតុលា ឆ្នាំ២០២២ ថា នៅថ្ងៃនេះ គណៈកម្មការសហភាពអឺរ៉ុប បានស្នើកញ្ចប់គាំទ្រ មិនអាចទស្សន៍ទាយ សម្រាប់អ៊ុយក្រែន នៅឆ្នាំ២០២៣ កើនឡើង រហូតដល់១៨ពាន់លានអឺរ៉ុប។

សហភាពអឺរ៉ុប និង រដ្ឋជាសមាជិករបស់ខ្លួន បានបង្ហាញនូវសាមគ្គីភាព មិនផ្លាស់ប្តូរជាមួយប្រជាជន ដែលភៀសខ្លួន ចេញពីសង្រ្គាម។ សហភាពអឺរ៉ុប បានកៀរគរនូវការគាំទ្រភ្លាមៗ ជួយដល់រដ្ឋាភិបាលអ៊ុយក្រែន ដើម្បីរក្សាមុខងារសំខាន់ៗរបស់ខ្លួន ទៅលើជំនួយសង្គ្រោះបន្ទាន់ មនុស្សធម៌ និង ជំនួយយោធា ដែលផ្តល់ឲ្យដល់អ៊ុយក្រែន។

ចាប់តាំងពីការចាប់ផ្តើមសង្រ្គាម កាលពីថ្ងៃទី២៤ ខែកុម្ភៈ មក ក្រុមអឺរ៉ុប បានកៀរគរថវិកាចំនួន១៩,៧ពាន់លានអឺរ៉ូ សម្រាប់គាំទ្រមួយផ្នែកធំ ដល់ប្រទេសអ៊ុយក្រែន សម្រាប់ទម្រង់ជំនួយម៉ាក្រូហិរញ្ញវត្ថុ (MFA)៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×