ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានអាស៊ាន ជំរុញឱ្យអាស៊ានបើកទូលាយកាន់ខ្លាំងលើការអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយបន្ថែមគោលដៅយុទ្ធសាស្ត្រចំនួន ៤

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានថ្លែងទៅកាន់មេដឹកនាំអាស៊ានក្នុងកិច្ចប្រជុំកំពូល ពាក់ព័ន្ធទៅនឹងទំនាក់ទំនង សេដ្ឋកិច្ច និងការអភិវឌ្ឍ ថា យើងបន្ថែមគោលដៅយុទ្ធសាស្ត្រចំនួន៤ នៅក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ដើម្បីពង្រឹងការតភ្ជាប់ឌីជីថល, ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន និងការអភិវឌ្ឍសំដៅជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ចីរភាពទាំងអស់គ្នា។

គោលដៅយុទ្ធសាស្ត្រចំនួន៤ ដែលប្រធានអាស៊ានបន្ថែមនេះ ធ្វើឡើង
ក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្លៀតឱកាសនេះ ខ្ញុំសូមជម្រាបជូនកិច្ចប្រជុំកំពូលថា កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ក៏បានកំណត់បន្ថែមនូវ «គោលដៅយុទ្ធសាស្ត្រចំនួន៤» នៅក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានផងដែរ រួមមាន ÷

១. ការពង្រឹងការតភ្ជាប់ឌីជីថល, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា,

២. ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន,

៣. ការជំរុញសមាហរណកម្ម, បរិយាប័ន្ន, ភាពធន់ និងភាពប្រកួតប្រជែងអាស៊ានឱ្យខ្លាំងជាងមុន និង

៤. អាស៊ានជាសាកលសម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍសំដៅជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពធន់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ឈរលើមូលដ្ឋាននេះ, សមាជិកអាស៊ាន បានខិតខំយ៉ាងសកម្ម ក្នុងការសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់នូវសមិទ្ធផលសេដ្ឋកិច្ចអាទិភាព (Priority Economic Deliverables) ទាំង១៩ ដែលត្រូវបានកំណត់កន្លងមក, យើងទាំងអស់គ្នាត្រូវសហការគ្នា ដើម្បីធានាថា អាស៊ាននៅតែជាតំបន់ដែលមានភាពទាក់ទាញ និងរស់រវើកសម្រាប់ការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម