ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុនកិច្ចប្រជុំ ៖ សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ានចូលសវនាការជាមួយ ជាមួយព្រះមហាក្សត្រ

ភ្នំពេញៈ នៅមុនកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន ប្រធានអាស៊ាន បានដឹកនាំគណៈប្រតិភូថ្នាក់ប្រមុខរដ្ឋ រដ្ឋាភិបាលអាស៊ាន ចូលសវនាការជាមួយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយជូនស្តីពីដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ាន ចំនួន ៣៤ប្រទេស និងស្ថាប័នអន្តរជាតិ បានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ាន មានដូចជា : ព្រះមហាក្សត្រប្រុយណេ ប្រធានាធិបតីឥណ្ឌូនេស៊ី ប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្ត្រីចិន វៀតណាម ឡាវ ថៃ សឹង្ហបុរី រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ។

តាមកម្មវិធីដែលបានគ្រោងទុកនៅថ្ងៃទី១១ ខែវិច្ឆិកា ស្អែកនេះ ប្រធានាធិបតីកូរ៉េ អនុប្រធានាធិបតីឥណ្ឌា អគ្គលេខាធិការអង្គការសហប្រជាជាតិ នាយករដ្ឋមន្ត្រីអូស្ត្រាលី នាយករដ្ឋមន្ត្រីជប៉ុន នឹងអញ្ជើញមកដល់កម្ពុជា។

ចំណែកនៅថ្ងៃទី១២ ខែវិច្ឆិកា តាមកម្មវិធី គឺប្រធានាធិបតីសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីកាណាដា និងញូវហ្សឺឡេន នឹងអញ្ជើញមកដល់កម្ពុជា។

ឯកឧត្តម គង់ ភោគ អ្នកនាំពាក្យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធបានឲ្យដឹងថា ពាក់ព័ន្ធការរៀបចំកិច្ចប្រជុំកំពូលអាស៊ានដែលនឹងចាប់ផ្តើមពីថ្ងៃទី១០-១៣ ខែវិច្ឆិកា គឺមានដំណើរការទៅមុខដោយរលូន គ្រប់ផ្នែកទាំងអស់ គឺបានធ្វើការសស្រាក់សស្រាំសម្របសម្រួលគ្នាទៅវិញទៅមក។
ជារួមសម្រាប់ការរៀបចំកិច្ចប្រជុំកំពូល គឺមានលេខាធិការដ្ឋានរៀបចំនឹងសម្រប សម្រួលរួមក៏ដូចជាអនុគណៈកម្មាការដល់ទៅ៧ ទៅតាមផ្នែកជំនាញរៀងៗខ្លួន។ ហើយត្រៀមខ្លួនរួចរាល់សម្រាប់ទទួលថ្នាក់ដឹកនាំកំពូលរបស់អាស៊ានក៏ដូចជាដៃគូរដែលទាំងអស់មានរហូតទៅដល់ ៣៤ ប្រទេស និងស្ថាប័នអន្តរជាតិ។ ហើយសឹងតែទាំងអស់មានការចូលរួមកម្រិតកំពូល។ ដោយឡែកពីរករណី គឺឥណ្ឌា និងម៉ាឡេស៊ី ដោយសារគាត់មានការរៀបចំការបោះឆ្នោត ចំពេលដែលយើងរៀបចំកិច្ចប្រជុំកំពូល ហើយមានការលំបាកសម្រាប់គាត់អញ្ជើញមក ប៉ុន្តែគួរចាត់តំណាងជាន់ខ្ពស់ដែរ ឧទាហរណ៍ ឥណ្ឌាបានចាត់អនុប្រធានាធិបតី និងម៉ាឡេស៊ី គឺអតីតប្រធានសភា ដូច្នេះមិនមានជាបញ្ហាអីទេពាក់ព័ន្ធជាមួយនឹងការចូលរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសដៃគូរ ក៏ដូចជាប្រទេសសមាជិកអាស៊ាន៕ រក្សាសិទ្ធិដោយៈ ចេស្តារ

ចូលមើលព័ត៌មានថ្មីៗបន្ថែម